កម្លាំង​កង​យោពល​ខេមរភូមិន្ទ ទិស​ទី​១ ប្រាសាទព្រះវិហារ បាន​ចុះជួយ​ច្រូតស្រូវ គ្រួសារ​កងទ័ព

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិហារៈ នា​ថ្ងៃ​ឈប់សម្រាក ពី​កិច្ចការងារ​រាជការ ឧត្ដមសេនីយ៍ទោ លៀង ឡេង មេបញ្ជាការរង កង​យោធភូមិ​ខេមរភូមិន្ទ ទិស​ទី​១ ប្រាសាទព្រះវិហារ​, លោក​ឧត្ដម សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ដ្រា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ បាន​ដឹកនាំ​មន្ត្រី ក្រោម​ឱវាទ ចុះជួយ​ច្រូត និង​ប្រមូល ផល​ស្រូវ​របស់​យោធិន ពីរ​គ្រួសារ​ដែល​កំពុង​ប្រឈម នឹងខ្វះ​កម្លាំង ជួយ​ច្រូត ប្រមូល​ផល​ស្រូវ​។

ការដឹកនាំ​កម្លាំង​ចុះជួយ ប្រមូល​ផល​ស្រូវ​ទុំ​នោះ បានធ្វើ​ឡើង រវាង​ពីរ​ថ្ងៃ ជា​បន្តបន្ទាប់​គ្នា នា​ថ្ងៃ​ឈប់សម្រាក ពី​កិច្ចការងារ​រាជការ នៅ​ចុង​សប្តាហ៍ កន្លងទៅនេះ គឺ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា បាន​ចុះជួយ​ច្រូតកាត់ ដល់​គ្រួសារ​យោធិន ស្ថិតនៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ និង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ចុះជួយ​ប្រមូល​ផល​ស្រូវ នៅ​ភូមិ​ប្រ​ពាំង​សង្កែ ខាងជើង ឃុំ​ជាំ​ក្សាន្ដ ស្រុក​ជាំ​ក្សាន្ដ ខេត្ដ​ព្រះវិហារ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...