ក្នុង​ខែតុលា ២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​ការបរិច្ចាគ​ទឹកប្រាក់ សរុប​ចំនួន​ជាង ៣៧៤ លាន​រៀល និង​ជាង ៦៦​ម៉ឺន ដុល្លារ​អាម៉េរិក​

ដោយៈ សុផល / ភ្នំពេញៈ ក្នុង​ខែតុលា ឆ្នាំ​២០២០ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​ការបរិច្ចាគ ទឹកប្រាក់ សរុប​ចំនួន ៣៧៤ ៣២៤ ១០០ រៀល និង ៦៦៣ ៥៦២ ដុល្លារ​អាមេរិក​ដែលជា​ការ បរិច្ចាគ ពី​សប្បុរសជន ចំនួន ៥ ២៧៦ រូប​, ពី​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន អង្គរ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ និង​ថវិកា​ទទួលបាន ពី​ហិប​បរិច្ចាគ នៅតាម​គោលដៅ ចំនួន​៤ ទីតាំង​។ ក្នុងចំណោម​សប្បុរសជន ទាំង ៥ ២៧៦ រូប មាន​សប្បុរសជន ជា សមាជិក​កិត្តិយស ចំនួន ១១ រូប​, សមាជិក​គាំទ្រ ចំនួន ៤ ៦៦៤ រូប​, សប្បុរសជន​ផ្សេងៗ ចំនួន ៦០១ រូប​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នា​ថ្ងៃទី​១៦ វិច្ឆិកា នេះ ។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង ក្រោម​គំនិត​ផ្តួចផ្តើម ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ទស្សនៈ វិស័យ កុមារ​ជា​អនាគត របស់​កម្ពុជា បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​សប្បុរសជន​ទាំងអស់ ដែល​តែងតែ ផ្តល់​ការគាំទ្រ និង​បរិច្ចាគ​នូវ​ថវិកា សម្រាប់​ទ្រទ្រង់ និង​ធានា​នូវ​កិច្ចដំណើរការ ប្រកបដោយ​ចីរភាព ប្រសិទ្ធភាព និង​គុណភាព​របស់​មន្ទីរពេទ្យ គន្ធបុប្ផា​ទាំង ៥ ទីតាំង សំដៅ​លើកកម្ពស់ សុខុមាលភាព​របស់​កុមារ និង​ទារ​កនៅ​កម្ពុជា និង​សូម​លើកទឹកចិត្ត ដល់​សប្បុរសជន ឱ្យ​បន្ត​ចូលរួម​បរិច្ចាគ​ជាមួយ មូលនិធិ​គន្ធបុប្ផា​កម្ពុជា តាមរយៈ​មធ្យោបាយ​បរិច្ចាគ ដោយ​ឥតគិតថ្លៃ​សេវា ជាមួយ​ធនាគារ​៖ ធនាគារ ABA (​គណនី ប្រាក់រៀល​៖ 000791704, ប្រាក់​ដុល្លារ​៖ 000791702), ធនាគារ ACLEDA (​គណនី​ជា​ប្រាក់រៀល​៖ 0001-0341273813, ប្រាក់​ដុល្លារ​៖0001-0341273824),​ធនាគារ Canadia (​គណនី​ប្រាក់រៀល​៖ 001-0004517348,​ប្រាក់​ដុល្លារ​៖001-0004517337) ធនាគារ Chip Mong (​គណនី​ប្រាក់រៀល​៖ 10115556, ប្រាក់​ដុល្លារ​៖ 10115555),​ភ្នាក់ងារ Wing (​គណនី​ប្រាក់រៀល​៖5559, ប្រាក់​ដុល្លារ ៖5558), ភ្នាក់ងារ True Money (​គណនី​៖1992) ឬ​តាមរយៈ​ការបរិច្ចាគ ដោយផ្ទាល់ នៅ​លេខា ធិ​ការដ្ឋាន មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលមាន​ទីតាំង នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឬ​តាមរយៈ​លេខ​ទូរ​សព្ទ័​៖ ០៦១ ៧០ ១១១១​។​

​សូមជម្រាបថា សប្បុរសជន អាច​ចូល​ជា សមាជិក​កិត្តិយស ដោយ​បរិច្ចាគ ចាប់ពី ២០ ០០០ ០០០ (​ម្ភៃ​លាន​) រៀល​/៥ ០០០ (​ប្រាំ​ពាន់​) ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ ឬ​ជា សមាជិក​គាំទ្រ ដោយ​បរិច្ចាគ​ចាប់ពី ៥ ០០០ (​ប្រាំ​ពាន់​) រៀល ក្នុង​មួយខែ​/៦០ ០០០ (​ហុកសិប​ពាន់ )​រៀល ក្នុង​មួយឆ្នាំ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​” ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...