Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ម៉ូ...

ម៉ូតូ​បុក​ម៉ូតូ របួសធ្ងន់ ពីរ​នាក់ នៅ​ស្រុក​ប្រាសាទបាគង​

ដោយៈ គូលែន / សៀមរាបៈ មនុស្ស ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ រវាង​ម៉ូតូ​ពីរ​គ្រឿង បាន​បុក​គ្នា ក្នុងទិសដៅ​ស្រប​ទិស​គ្នា នៅវេលា​ម៉ោង ៤​និង​៤៥​នាទី រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ប្រាសាទបាគង បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ករ​ឡើង​ដោយ​ម៉ូតូ ម៉ាក​ហុងដា ឌ្រី​ម សេរី ០៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ 1A6388 បើកបរ​ដោយ​ឈ្មោះ លឿង ប៉ិ​ប ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជ័យ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​បើកបរ ក្នុងទិសដៅ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច​ហើយ​បត់ ឆ្លងផ្លូវ ដោយ​មិន​ប្រយ័ត្ន បាន​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ មួយគ្រឿង​ទៀត ម៉ាក​ហុងដា ឌ្រី​ម សេរី ០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1S 7037 បើកបរ​ដោយ​ឈ្មោះ ឡាំង លឹប ភេទ​ប្រុស អាយុ​៤២​ឆ្នាំ និង​មាន​អ្នករួមដំណើរ​ម្នាក់ទៀត រស់នៅ​សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាលអោយ​រងរបួស​ធ្ងន់ ទាំងសងខាង​។​

​សមត្ថកិច្ច បាន​បន្តថា ក្រោយពី​កើតហេតុ សមត្ថកិច្ច ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​បាន វាស់វែង​។ ចំណែក​អ្នករងរបួស បាន​ទៅ​មន្ទី​ពេទ្យ ដោយ​ខ្លួនឯង​បាត់ ចំណែក​ម៉ូតូ​ទាំងពីរ ខូចខាត​អស់​មួយចំនួន​តូច ហើយ​បាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​បាគង ដើម្បី​ដោះស្រាយ ទៅតាម​ផ្លូវច្បាប់​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សូម​ប្រជាពលរដ្ឋ​និង​មន្ត្...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

អភិបាល​រាជធានី ចុះ​ចែក​ម៉...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ នៅ​...

ក្រសួង​ការងារ​ចេញ​សេចក្តី...

​​ដោយៈ​ដេប៉ូ​/ភ្នំពេញៈ ...