Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​មួយគ្រ...

រថយន្ត​មួយគ្រឿង​បាន​ឆ្លង​អគ្គិសនី​ឆេះ​ខ្ទេច ខណៈដែល​ម្ចាស់​កំពុង​បើកបរ​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: រថយន្ត​ធុន​តូច​ម៉ាក visto មួយគ្រឿង ត្រូវបាន​ឆ្លង​ចរន្តអគ្គិសនី​បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​សល់​តែ​គ្រោង ខណៈដែល​ម្ចាស់​កំពុងតែ​បើកបរ​នៅលើ​ផ្លូវ​សាធារណៈ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៥​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៦​វិច្ឆិកា​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១២០​និង​១២១ ដែល​ស្ថិត​ចំណុច​មុខ​សាលារៀន​អង្គ ភូមិ​ស្នោ ឃុំ​ខុន​រ៉ុ​ន ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​រថយន្ត​ដែល​ឆេះ ម៉ាក visto ពណ៌​លឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2T 8781 បើកបរ​ដោយ​ម្ចាស់​ឈ្មោះ ម៉េង សា​ម៉ា​ឌី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ កែវ​ឡា​ត់ ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍​ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ដឹង​តាម​លាក់​ទូរស័ព្ទ​ថា នៅ​មុនពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​បើករថយន្ត​ចេញពីផ្ទះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ហុយ​ឡើង​។ ភ្លាមៗ​នោះ ម្ចាស់​បាន​ចុះ​ពី​រថយន្ត​ហើយ​ស្រែក​ឱ្យគេ​ឯង​ជួយ ខណៈដែល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​ឡើង​ភ្លាមៗ​ដែរ​។ នៅពេល​ភ្លើង​កំពុង​ឆេះ​សន្ធោសន្ធៅ​នោះ​ផងដែរ គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការនគរបាល​ស្រុក​បរ​មួយគ្រឿង ចេញ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អស់​មួយ​រថយន្ត ទើប​ភ្លើង​រលត់​អស់​។​

​ប្រភព​បន្តថា ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ ក្រោយ​ការបាញ់​ពន្លត់​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​រួចមក គេ​ឃើញ​រថយន្ត​នៅសល់តែ​គ្រោង​ដែក តែ​ឧប្បត្តិហេតុ​ខាងលើនេះ វា​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ ឬ​មនុស្ស​ផ្សេងៗ​នោះឡើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...