Home ព័ត៌មានជាតិ សង្គម ចុះជួយ​ច្រូតក...

ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ភូមិ​តា​សែន

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ព្រឹក​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២០ អនុវត្តតាម​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​ការ​ផ្តល់យោបល់​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពុំ ចាន់ ស្នងការរង​ផែន​នគរបាល​ការពារ​ព្រំដែន​គោក លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ក្នុងពេលដែល​គ្រួសារ​ខ្លះ​មិនមាន​លទ្ធភាព​ជួល​ម៉ាស៊ីន​ច្រូតកាត់ ឬ​ជួល​កម្លាំង​ពលកម្ម​ក្នុងការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​របស់គាត់​បាន​ទាន់ពេលវេលា​។​

​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ស្រែ​បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ដែល​បាន​ចុះជួយ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ពួកគាត់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular