ដោយ: គង់ហេង/ កំពង់ចាម: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់អំណោយជាអាវរងារម្នាក់មួយសម្រាប់ជូនដល់នាយ និងពលអាវុធហត្ថសរុបចំនួន ១៥៣ នាក់តាមរយ:លោកឧត្តមសេនីយ៍ សោ សាវឿន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមនៅ ព្រឹកថ្ងៃទី ១៦ វិច្ឆិកា។
ជំនួសមុខឱ្យនាយ និងពលអាវុធហត្ថក្នុងខេត្តកំពង់ចាមទាំងអស់ លោកឧត្តមសេនីយ៍ជាមេបញ្ជាការសូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ជំនួយជាអាវរងារ ចំពេលអាកាសធាតុចុះត្រជាក់ជាបណ្តើរៗ នេះ។ ពិសេសសូមជូនពរឱ្យសម្តេចទាំងទ្វេមានសុខភាពបរិបូរណ៍ កម្លាំងកាយមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ។
ជាមួយនោះលោកមេបញ្ជាការ សោ សាវឿន បានក្រើនរំលឹក និងផ្សព្វផ្សាយបន្ថែមពីការរីករាលដាល នៃជំងឺឆ្លងកូវីដ.១៩ ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត គឺដើម្បីបង្ការខ្លួនឯង និងក្រុមគ្រួសារឱ្យជៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។
លោកមេបញ្ជាការបានបន្តថា ត្រូវអនុវត្តតាមផែនការណែនាំស្តីពីការបំផុស និងជំរុញចលនាប្រឡងប្រណាំងក្នុងអង្គភាពកងរាជអាវុធហត្ថ គឺផែនការប្រឡងប្រណាំងលើកទី១ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សូមបញ្ជាក់ថា កងរាជអាវុធហត្ថខេត្តកំពង់ចាមមានចំនួនសរុបចំនួន ១៥៣ នាក់ក្នុងនោះមានអាវុធហត្ថនារីចំនួន ប្រាំបួន នាក់ ។ ជានាយអាវុធហត្ថចំនួន ១៣៨ នាក់ និងជានាយរងចំនួន ១៥ នាក់៕ ល