Home ព័ត៌មានជាតិ សង្គម គណៈបញ្ជាការ​ឯ...

គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ត្រួតពិនិត្យ និង​ចុះ​ល្បាត​តាម​តំបន់​ស្មុគស្មាញ​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នៅ​យប់​ថ្ងៃទី​១៥ និង ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក រស់ សុភ​ក្តិ អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ចុះ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ពង្រឹង​ច្បាប់​ចរាចរណ៍ រថយន្ត​ដឹកទំនិញ​សំពីងសំពោង និង​រថយន្ត​ធុន​ធំ​បើក​ចូល​រាជធានី​ភ្នំពេញ ព្រមទាំង​ចុះ​ល្បាត​តាម​តំបន់​ស្មុគស្មាញ នៅក្នុង​សង្កាត់​និរោធ និង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ។​

​ការចុះ​ត្រួតពិនិត្យ​ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​នៅក្នុង​រាជធានី​ភ្នំពេញ​និង​លើផ្លូវ​សាធារណៈ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​បាន​ចុះ​អនុវត្ត​វិធានការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ទាំងថ្ងៃទាំងយប់ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​កិច្ចការងារ​ទាំងអស់នេះ កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកប្រើប្រាស់​ទ្រូងផ្លូវ ត្រូវតែ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...

ករណីពុលទឹកស្លាប់ពីរនាក់និ...

ដោយៈមុនីរ័ត្ន-ទេពកង្រី/កំ...