Home ព័ត៌មានជាតិ សន្តិសុខ នារី​ម្នាក់​ត...

នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ដើរមក​ឆក់​ទូរស័ព្ទ បានសម្រេច​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: នារី​ម្នា​ក់បាន​ត្រូវ ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ដើរមក​ឆក់​ទូរស័ព្ទ បានសម្រេច​រួច​រត់គេច​ខ្លួន​ចូលក្នុង​ព្រៃ​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាត់ស្រមោល នៅវេលា​ម៉ោង ១២ និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ មាន​វ័យ​ប្រហែល​១៧ ឆ្នាំ​។ ចំណែក​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ។​

​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបនាង​កំពុង​ឈរ​ចុច​ទូរស័ព្ទ​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដើម្បី​ទំនាក់ទំនង​ហៅ​ក្រុមគ្រួសារ​មក​ទទួលយក​ត្រលប់​ទៅផ្ទះ​វិញ​។ ភ្លាមៗ​នោះ ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់ បាន​ដើរមក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​នាង បានសម្រេច​រួច​រត់គេច​ខ្លួន​មក​ខាងក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ហើយ​នាង​បាន​ដេញតាម​ក្រោយ និង​ស្រែកប្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្រោម​ស្ពាន​ឲ្យ​ជួយ​ដេញតាម ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​បាត់ស្រមោល តាមរក​មិនឃើញ​សោះ​។​

​ជនរងគ្រោះ​បន្តថា សម្ភារ​ដែល​បាត់បង់​នោះ មាន​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន ដែល​ទើបនឹង​ទិញ​ក្នុងតម្លៃ​៨០០​ដុល្លារ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​កន្លែងកើតហេតុ រួច​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​២ ប៉ុន្តែ​ជនរងគ្រោះ​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​នោះទេ​បាន​បន្តដំណើរ​ទៅមុខទៀត​បាត់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ធ្វ...

​ដោយ​: រ៉ា​មន / ភ្នំពេញ​:...

នាយករដ្ឋមន្ត្រី​ក្រូ​អាស៊...

​ប្រែ​សម្រួលៈ​វាសនា​/​បែ​...