Home ព័ត៌មានជាតិ នយោបាយ អំណោយ​របស់​កម...

អំណោយ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូវ​វីដ​១៩ បាន​ប្រគល់ជូន​រដ្ឋាភិបាល​ឡាវ​ជា​ផ្លូវការ​

ដោយៈ​ស្រីនាថ​​,​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​អំណោយ​ម៉ាស​ចំនួន​២,១​លាន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​១២​មុខ​របស់​កម្ពុជា ត្រូវបាន​ប្រគល់ជូន​លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ជា​ផ្លូវការ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបាន​ប្រគល់ជូន​លោក ថន​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជា​ធិ​ប តេ​យ្យ​ប្រជាមានិត​ឡាវ​។​អំណោយ ដើម្បី​ចូលរួម​ជួយ​ដល់​ប្រទេស​ឡាវ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

សម្តេចពិជ័យសេនាទៀបាញ់អញ្ជើញប្រគល់អំណោយ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូវ​វីដ​១៩ ជូន​រដ្ឋាភិបាល​ឡាវ​ជា​ផ្លូវការ​(រូបថតផេកសម្តេចតេជោហ៊ុនសែន)

​ប្រភព​ផេ​ក​ផ្លូវការ​របស់​ស្តេច​តេ​ជោ​ហ៊ុនសែន​នា​រសៀល​ថ្ងៃនេះ​បាន​បញ្ជាក់ថា​ក្នុង​ពិធី​ប្រគល់​ជា​ផ្លូវកា​នៅ​ចមពោះមុខ​លោកនាយក​រដ្ឋ​ន្ត្រី​ឡាវ សម្តេច​ពិជ័យ​សេនា បាន​បញ្ជាក់ថា កម្ពុជា និង​ឡាវ​មាន​ចំណងមិត្តភាព ជា​បងប្អូន​ដ៏​យូរអង្វែង​ដែល​ថ្នាក់ដឹកនាំ គ្រប់​កម្រិត​នៃ​ប្រទេស​ទាំងពីរ​កំពុង​បន្ត​ពូន​ជ្រុំ​និង​ពង្រឹង​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ជា​រៀងរាល់ថ្ងៃ​។​ប្រជាជន​យើង​ទាំងពីរ​បាន​កៀក​ស្មា​គ្នា តស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​របប​អាណានិគមនិយម និង​ចក្រពត្តិនិយម ដើម្បី​ទទួលបាន​ឯករាជ្យ អធិបតេយ្យភាព​ជាតិ សេរីភាព និង​សិទ្ធិ​ស្វ័យ​សម្រេច​រៀងៗ​ខ្លួន​។ បច្ចុប្បន្ន កម្ពុជា និង​ឡាវ​ក៏មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ ទ្វេភាគី និង​ពហុភាគី ដើម្បី​នាំមក​នូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ផលប្រយោជន៍​ទៅ វិញ​ទៅមក​នៃ​ប្រជាជាតិ​យើង​ទាំងពីរ​។​សម្តេច​ពិជ័យ​សេនា​បាន​ជឿជាក់ថា​ទំនាក់ទំនង​ល្អប្រសើរ​ជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការ​វាង​ប្រជាជាតិ​យើង នឹង​កាន់​តែមាន​ភាព​ស៊ីជម្រៅ​រីកចម្រើន​រឹងមាំ​នាំមក​នូវ​ភាព​សុខដុម​និង​វឌ្ឍនភាព​សេដ្ឋកិច្ច​-​សង្គម​ជា​និរន្តរ៍ ដល់​ប្រជាជន​យើង​ទាំងពីរ ដែល​នឹង​រួមចំណែក​ផងដែរ​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់​។

សម្តេជពិជ័យសេនាបន្តថា​ការចូលរួម​វិភាគទាន​ថ្ងៃនេះ​ដើម្បី​ជួយ​ទប់ស្កាត់​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ឡាវ​គឺជា​កាយវិការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ជា​បងប្អូន និង​សាមគ្គីភាព របស់​ប្រជាជន​កម្ពុជា​ជាមួយ​ប្រជាជន​ឡាវ នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក ទាំងមូល​កំពុង​ជួបនឹង​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់មាន​ពីមុនមក លើ​សុវត្ថិភាព​នៃ​សុខភាព និង​សន្តិសុខ​មនុស្សជាតិ​។

​គួរ​រំលឹក​អំណោយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ​រួមមាន ម៉ាស ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ២០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្ល​រ៉ា​មីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​ផងដែរ​៕​សរន​

លោកនាយករដ្ឋន្រ្តីឡាវក្នុងពេលទទួលអំណោយ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូវ​វីដ​១៩(រូបថតផេកសម្តេចតេជោហ៊ុនសែន)

សម្តេចពិជ័យសេនាទៀបាញ់អញ្ជើញប្រគល់អំណោយ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូវ​វីដ​១៩ ជូន​រដ្ឋាភិបាល​ឡាវ​ជា​ផ្លូវការ​(រូបថតផេកសម្តេចតេជោហ៊ុនសែន)

សម្តេចពិជ័យសេនាទៀបាញ់អញ្ជើញប្រគល់អំណោយ​របស់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូវ​វីដ​១៩ ជូន​រដ្ឋាភិបាល​ឡាវ​ជា​ផ្លូវការ​(រូបថតផេកសម្តេចតេជោហ៊ុនសែន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស្ថានទូត​ជប៉ុន​ប្រកាស​លុប...

ដោយៈ ជា​សីហៈ / ភ្នំពេញ​៖ ...

លទ្ធផល​ចេញ​ហើយ ! លោក​ឡូយ ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ឃុំខ្លួន​ជនសង្ស័យ​បីនាក់​...

​ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ...