ស្រីៗ​មាន​ប្តី កុំ​វក់​នឹង​ហ្វេ​ស​ប៊ុ​ក​ពេក​

1506
ចែករម្លែក

​បុរស​ម្នាក់​បាន​ក្លាយជា​ឃាតករ​សម្លាប់​ប្រពន្ធ​របស់ខ្លួន​នៅ​ប្រទេស​ឥណ្ឌា បន្ទាប់ពី​អះអាងថា ប្រពន្ធ​វក់​លេង​ហ្វេ​ស​ប៊ុ​ក និង វ៉ា​ត់ សាប់​(WhatsApp )“​ទាំងថ្ងៃទាំងយប់​” ដោយ​មិន​រវីរវល់ នឹង​គ្រួសារ​។​

​បុរស​ជា​ប្តី​មាន​ឈ្មោះថា ហារី​យ៉ុម (Hariom) បាន​រឹត​ក​សម្លាប់​ប្រពន្ធ​ឈ្មោះ លុច​ស្មី (Luxmi) អាយុ ៣២ ឆ្នាំ ខណៈ​ស្ត្រី​រងគ្រោះ​ដេកលក់​នៅផ្ទះ​ល្វែង​របស់​ពួកគេ​ក្នុង​ទីក្រុង ហ្គួ​ហ្គា​អុន (Gurgaon) ជិត​ទីក្រុង​ដេលី​។

​ឪពុក​របស់​ជនរងគ្រោះ​ឃើញ​ជនល្មើស​ដែល​ត្រូវជា​កូនប្រសា អង្គុយ​ជិត​សាកសព​កូនស្រី របស់គាត់​នៅ​ព្រឹក​បន្ទាប់ ហើយក៏​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់ខ្លួន​តែម្តង​។

​នៅពេល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ ជនល្មើស​បាន​រៀបរាប់ថា ខ្លួន​បាន​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឱ្យ​ប្រពន្ធ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់ពី​រៀបការ​នៅ​ឆ្នាំ​២០០៦​។

​ចាប់តាំងពី​បាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មក ប្រពន្ធ​ចាប់ផ្តើម​ជក់ចិត្ត​នឹង​វា ដោយ​ចំណាយពេល ជាច្រើន​ម៉ោង​លេង​ឆាត​ជាមួយ​គេ​តាម​បណ្តាញ​ទំនាក់ទំនង​ទំនង​សង្គម និង WhatsApp លែង​រវល់​រវល់​ជាមួយ​ប្តី និង​កូនៗ​ទើបបាន​បណ្តាលឱ្យ​ជនល្មើស​ខឹង​ដល់​ថ្នាក់​សម្លាប់ ចោល​បែបនេះ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម