សកម្មភាព​ការងារ​របស់​អភិបាល​រាជធានី​ភ្នំពេញ​មួយ​សប្តាហ៍​កន្លងមកនេះ​បានធ្វើ​អ្វីខ្លះ​?

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​មួយ​សប្តាហ៍​កន្លងមកនេះ​បាន​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាងច្រើន​កម្មវិធី ហើយ​កម្ម​ពិធី​ទាំងនោះ គឺ​សុទ្ធតែ​បំរើឱ្យ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​លើ​សកម្មភាព ពាក់ព័ន្ធ​នឹង​ជម្ងឺ​កូ​វីដ​-១៩ ។ ចំពោះ​សកម្មភាព​ការងារ​ទាំងនេះ រួមមាន​៖
១.​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០ បានទទួល​ម៉ាស របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ចំនួន​២​លាន​ម៉ាស​ពី​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ ខណៈដែល​ជម្ងឺ​កូ​វីដ​-១៩ បាន​បន្ត​ការឆ្លង​ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​
២.​លោក ឃួ​ង ស្រេង និង​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល កាលពី​ព្រឹក​ថ្ងៃទី​១២ វិច្ឆិកា​បាន​ចុះ​ចែក​ម៉ាស​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤០០​គ្រួសារ​នៅ​មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា ចិន សែន​សុខ ក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​
​រាជធានី​ភ្នំពេញ ។​
៣.​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១២ វិច្ឆិកា​ឆ្នាំ​២០២០​បានទទួល​អំណោយ ជា​អង្ក​ចំនួន​១០០​តោន ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​៥៥​ពាន់​ដុល្លារ ពី​សប្បុរសជន ដើម្បី​បន្ត​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាន​ក្នុង​រដូវ​កាល​កូ​វីដ​-១៩​នេះ ។​
៤.​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នា​ថ្ងៃត្រង់​ថ្ងៃទី​១២​ខែវិច្ឆិកា​ឆ្នាំ ២០២០ បាន​ចុះទៅ​គោលដៅ​រង្វង់​មូល​កួច​កាណុង​ខាងលិច​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​ចែក​ម៉ាស់​ក្រណាត់​ជូន​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ដែល​ពិធី​នេះ​ធ្វើឡើង​ដើម្បី​ជាការ​រំលឹក​ឱ្យ​ប្រជាពលរដ្ឋ ពាក់​ម៉ាក់​ជាប់​ជានិច្ច​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​
៥.​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ ២០២០​បាន​បន្ត​ចុះ​ចែក​ម៉ាស់​ក្រណាត់​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ នៅ​ចំណុច​ស្តុ​ប​អ៊ិន​ធើ​កុងទីណង់តាល់ ខណ្ឌ​បឹង​កេងកង ។​
៦.​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ បានទទួល​អាកុល​និង​ជែ​លពី​សប្បុរសជន នៅ​សាលា​រាជធានី​ភ្នំពេញ ។​
៧.​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​បន្ត​យក​ម៉ាស់​ទៅ​ចែកជូន​បងប្អូន​កម្មក​រ​សំណង់​ជាង​៧០០​នាក់​នៅក្នុង​បុរី​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូ​វីដ​-១៩ ដែល​ម៉ាស​ទាំងនេះ​ជា​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...