ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ជាតូបនីយកម្ម​
(​ជា​តូ​-​ប៉ៈ​-​នី​-​យៈ​-​កាំ​)
​នាមសព្ទ​
(​បា​. ជាតិ​+​ឧ​ប​នី​យ​+​កម្ម​) ការធ្វើ ឬ​ការផ្ទេរ​របស់​អ្វីមួយ​ដែលជា​របស់​ឯកជន​ឬ​របស់​ជាតិ​ដទៃ​ឲ្យ​ទៅជា​របស់​ជាតិ​, របស់​រដ្ឋ​វិញ​
​ជាតូបនីយកម្ម​នៃ​ច្បាប់​របស់​រាជការ​បារាំ​ង​សែ​ស​ដែល​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​បានធ្វើ​រួចហើយ​តាំងពី​ប្រទេស​នេះ​បានទទួល​ឯករាជ្យ ។​

ឋិតថេរចីរកាល​
(––​ចេរកាល​)
​នាមសព្ទ​
(​បា​. ឋិត​+​ថិ​រ​+​ចិ​រ​+​កាល​) កាល​, គ្រា​ដែល​ឋិតថេរ​យឺនយូរ ( ម​. ព​. ឋិតថេរ និង ចីរកាល ទៀតផង ) ។​

តិថីក្ស័យ​
(​តិថីក្សៃ ឬ ដិ​ថី​ក្សៃ​)
​នាមសព្ទ​
(​សំ​. តិថី​ក្ស​យ​; បា​. តិ​ថិ​ក្ខ​យ​) ថ្ងៃខែដាច់ (​ព​. កា​.) ។​

ជំទាវ​
​នាមសព្ទ​
​បណ្ដា​ស័ក្ដិ​សម្រាប់​ស្ត្រី​ជា​ភរិយា​សេនាបតី​ដោយ​ព្រះករុណា​ជា​ម្ចាស់ជីវិត ទ្រង់​ប្រោស​ព្រះរាជទាន​តាំង​
​លោកជំទាវ ( លោកស្រី ) ។​
​បណ្ដា​ស័ក្ដិ​នេះ ទោះបី​ភរិយា​របស់​មន្ត្រី​ស័ក្ដិ ១០ ហ៊ូពាន់​ឯទៀតៗ ក្រៅពី​សេនាបតី​ក៏ដោយ​, ស្រេច​នឹង​ព្រះករុណា​ជា​ម្ចាស់ជីវិត​, បើ​ទ្រង់​ព្រះមេត្តាប្រោស​ព្រះរាជទាន​តាំង​ក៏បាន ។ ពាក្យ​នេះ កាលពី​ក្នុង​សម័យបុរាណ ប្រហែលជា​ហៅ ចាំ​ទាវ ឬ ចំ​ទាវ ទេ​ដឹង​? ព្រោះ​បាន​សង្កេតឃើញថា ប្រហែលជា​ក្លាយ​មកពី​ពាក្យ​សៀម​សម័យបុរាណ​យូរអង្វែង​ហើយ​ថា ប្រៈចាំ​ទាវ ( –​ថាវ ) “​ប្រចាំ​ជើង​” ឬ ហ្យិ​ង​ប្រៈចាំ​ទាវ ” ស្ត្រី​ប្រចាំ​ជើង​” គឺ​ស្ត្រី​អ្នក​នៅ​ប្រចាំ​ការបម្រើ​ជិត​ជើង​នៃ​ស្វាមី ( ភរិយា ), ជា​ពាក្យ​ប្រែ​ចេញមក​អំពី សំ​. បា​. ថា បាទបរិចារិកា ? ( ម​. ព​. នោះ​ផង ) ។​

​ជំនាងផ្ទះ​
​នាមសព្ទ​
​ទេវតា​ដែល​ថែរក្សា​ផ្ទះ​,​វត្ថុ​សក្ដិ​សិទ្ធិ​ដែល​នៅ​អាស្រ័យ​ក្នុងផ្ទះ ( តាម​ប្រពៃណី​ខ្មែរ​, នៅវេលា​សង់ផ្ទះ​ថ្មី​, មុន​នឹងដាក់​មេដំបូល​, គេ​តែង​យក​សំពត់​ជាតី​ឬ​ព្រៃ​ពណ៌​ក្រហម​ប្រមាណ​ជា​កន្លះ​ម៉ែត្រ មាន​គូរ​យន្ត​ទៅ​ដាក់​ភ្ជាប់​ចំ​កណ្ដាល​មេដំបូល​-​គេ​រៀប​ទ្រនឹប​ជាង​មាន​បង្អែម​, ចម្អាប​, ទៀន​, ធូប​, ភ្ញីផ្កា​ជាដើម តាម​សមគួរ ធ្វើ​ពិធីសែនព្រេន​បួងសួង​រំលឹក​ដល់​ទេវតា ១ អង្គ​គឺ​ព្រះ​ពិស្ណុការ ដែល​ពួក​ជាង​ពី​បុរាណ​តែង​ប្រកាន់​ជឿថា​ជា​គ្រូធំ​បំផុត​របស់​ពួក​ជាង​ទាំងអស់ – សូម​អញ្ជើញ​ព្រះ​ពិស្ណុការ​នោះ​មកជា​អធិបតី​ក្នុងការ​សង់ផ្ទះ​ថ្មី កុំ​ឲ្យ​មាន​ឧ​ប​ស័គ្គ​គ្រោះថ្នាក់​ផ្សេងៗ ព្រមទាំង​សូម​ឲ្យ​ជួយ​ថែរក្សា​ម្ចាស់ផ្ទះ​ឲ្យ​បាន​សុខ​ចម្រើន … គេ​ជឿថា​វត្ថុ​សក្ដិ​សិទ្ធិ​នោះមក​សណ្ឋិត​នៅក្នុង​ផ្ទះ នៅវេលា​ដែល​គេ​ធ្វើ​ផ្ទះ រួចហើយ​, ​ដូច្នេះ​ទើប​គេ​សន្មត​កំណត់​ហៅ ទេវតា​នោះ​ថា ជំនាងផ្ទះ )
​អុជ​ទៀនធូប​បូជា​រំលឹក​នឹក​ដល់​ជំនាងផ្ទះ​សុំ​ឲ្យ​ជួយ​ថែរក្សា​កូនចៅ​ឲ្យ​បាន​សុខ​សប្បាយ​, ជំនាងផ្ទះ​មក​ពន្យល់​ស​ប្តិ … ( ហៅ​ក្លាយជា ជ​នាង​ផ្ទះ ក៏មាន ) ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...