Home កម្សាន្ត ​ទប់​កំហឹង​លែ...

​ទប់​កំហឹង​លែង​បាន តារា​តី​ក តុ​ក ផា​ប៊ូ​ម​ខ្មែរ ចេញ​ឃ្លី​ប​ដាក់​ចំៗ​ចំពោះ​អ្នក​មករក​ការងារ​ធ្វើ

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ធ្លាប់តែ​ឃើញ តារា​ហ្វេ​ស​ប៊ុ​ក និង ជាតា​រា តី​ក តុ​ក​(Tik Tok) ផាក​ប៊ូ​ម​ខ្មែរ ដែលមាន​ឈ្មោះ​ពិត​ថា រៃ សុភា បង្ហាញ​ពី​គន្លឹះ​ជោគជ័យ​ផ្ដល់​កម្លាំងចិត្ត​ដល់​អ្នក​ស្ដាប់ និង ចែករំលែក​ចំណេះដឹង​ផ្នែក​សម្ផស្ស​។ ប៉ុន្តែ​ដល់ពេល​អ្នកនាង បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បានធ្វើ​ឲ្យ​ម្នាក់ៗ ស្រឡាំងកាំង​យ៉ាងខ្លាំង​។ អ្នកនាង​បាន​ឆេះដុំ​នឹង​បុគ្គលិក​ដែល​ដាក់​ប្រវត្តិរូប​សង្ខេប​(CV)​និង ទើបបាន​ចូល​បម្រើការ​នៅក្នុង​ហាង Sophea Skin Care តែ​ក្រោយមក​បែរជា​បោក​គ្រាប់បែក​។

​លោកស្រី រៃ សុភា ម្ចាស់​ហាង Sophea Skin Care បាន​ប្រតិកម្ម​នៅក្នុង​វីដេអូ​ឃ្លី​ប​ជាង​៦​នាទី​ថា ក្រោយពេល​លោកស្រី​ប្រកាស​ជ្រើសរើស​បុគ្គលិក​ប្រចាំ​ហាង​គឺមាន​ស៊ី​វី របស់​អ្នកដាក់ពាក្យ​ចំនួន​១០​រូប​ត្រូវបាន​ជ្រើស​ឲ្យ​មក​ធ្វើ​សម្ភាសន៍ ដោយ​អ្នកខ្លះ​យំ​ផង អង្វរ​ផង សុំ​ឲ្យ​លោកស្រី​ទទួល ព្រោះ​គ្មាន​ការងារ​ធ្វើ​។ ប៉ុន្តែ​ក្រោយពេល​កំណត់​ឲ្យ​ជាប់​ហើយ បែរជា​ខ្លះ​មិន​មក​ធ្វើការ និង ខ្លះ​បាន​ចូលធ្វើការ​ហើយ បែរជា​ដើរ​ស៊ើប​ប្រាក់ខែ​បុគ្គលិក​ចាស់ ហើយ​ពេល​ដឹងថា ខ្លួន​បាន​តិចជាងគេ ក៏​ឈប់​មិន​ឲ្យ​ដំណឹង​។​

​លោកស្រី​បញ្ជាក់ថា ក្នុងពេល​សម្ភាសន៍​លោកស្រី​ពន្យល់​អស់ហើយ ថា​សម្រាប់​បុគ្គលិក​ថ្មី​ផ្នែក​នេះ បាន​ប្រាក់ខែ​ប៉ុន្មាន​? បុគ្គលិក​ថ្មី​ផ្នែក​នោះ បាន​ប្រាក់ខែ​ប៉ុន្មាន​? ហើយក៏​ប្រាប់​ផងដែរ​ថា បុគ្គលិក​នីមួយៗ គឺ​ទទួលបាន​ភាគរយ​ពី​ការខិតខំ​បំពេញការងារ​បន្ថែម​ពីលើ​នៅក្នុង​ហាង​ប្រចាំថ្ងៃ​ទៀត ចុះ​ហេតុអ្វី​ពេល​ព្រមព្រៀងគ្នា​ហើយ បែរ​មិន​មក​បំពេញការងារ និង ឈប់​កណ្ដាល​ទី ទាំង​លោកស្រី​បានប្រគល់​ភារកិច្ច​ឲ្យ​ហើយ​។

​គួ​បញ្ជាក់​ផងដែរ​ថា លោកស្រី រៃ សុភា គឺជា​តារា​ហ្វេ​ស​ប៊ុ​ក ដែលមាន​មុខមាត់​ស្រដៀង​នឹង​សមាជិក 2NE1 កញ្ញា ផាក​ប៊ូ​ម ដ៏​ល្បី​របស់​ប្រទេស​កូរ៉េខាងត្បូង រហូត​ធ្វើ​ឲ្យ​គេ​ផ្តល់​ឈ្មោះ​ជូន​លោកស្រី​ថា ផាក​ប៊ូ​ម​ខ្មែរ​។ លោកស្រី​គឺជា​តារា​Tik Tok ដែលមាន​កេរ្តិ៍ឈ្មោះ​សំឡេង និង​ជា​អ្នកឯកទេស​ផ្នែក​ថែរក្សា​សម្រស់ និង ព្យាបាល​មុន​ដ៏​ល្បី​ប្រចាំ​ហាង​Sophea Skin Care ដែល​ស្ថិតនៅ​ផ្សារ​សុ​វណ្ណា ផ្សារ​ទួល​ពង្រ និង នៅ​សៀមរាប​។ លោកស្រី​ក៏មាន​គេ​ស្គាល់​កាន់តែខ្លាំង​ដោយសារ​តែមាន​សកម្មភាព​សប្បុរសធម៌ យ៉ាងសកម្ម​ព្រមជាមួយ​នឹង វីដេអូ​ចែករំលែក​ពី​ចំណេះដឹង​ផ្នែក​ស​ម្ភ​ស្ស ដែល​លោកស្រី​តែងតែ​បង្ហោះ​នៅលើ​យូ​ធូប​នាពេល​ចុងក្រោយ​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្តេច​តេ​ជោ ហ៊ុន សែន ផ្...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ចាប់ខ្លួនជនសង្ស័យ បីនាក់ ...

ដោយៈ អង្គរតូច / សៀមរាបៈ ជ...

ក្រសួង​អភិវឌ្ឍន៍ជនបទ​ត្រូ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ម៉ាឡេស៊ី​ផ្អាក​ការផលិត​នៅ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...