ដោយៈបញ្ញាសាស្ត្រ/ភ្នំពេញៈតារាសម្តែង លោក ឆឹម សក្កដា នៅចុងឆ្នាំ២០២០ នេះ ថ្វីត្បិតសិល្បៈត្រូវជាប់គាំងដោយសារបញ្ហាវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ-១៩ ប៉ុន្តែ តារារូបសង្ហាររូបនេះ នៅមានហាងឆេងជាហូរហែរ។
កន្លងទៅថ្មីៗនេះ ក្រៅពីការងារជាអ្នកគ្រប់គ្រងហាងពេជ្រ CT Dimond តារាសម្តែងរូបនេះ ក៏ ត្រូវបានម្ចាស់ក្រុមហ៊ុនអញ្ជើញជាតារាកិត្តិយស ក្នុងកម្មវិធីចុះ អនុស្សរនៈយោគយល់គ្នាជាមួយនឹងឃ្លាំងលក់រថយន្ត រាជ សុជាតិ និង ភាលាង ដើម្បីបង្កើតក៏ដូចជាជំរុញអាជីវកម្មទាំងពីរនេះ អោយដំណើរការលក់ល្អក្នុងអំឡុងឆ្នាំ២០២០នេះ។
លោក ឆឹម សក្កដា អ្នកគ្រប់គ្រងទូទៅហាងពេជ្រ CT Diamond និងជាតំណាងហាងពេជ្រមួយនេះបានលើកឡើងថា ដើម្បីជម្រុញផ្នែកលក់ដែលលោកគ្រប់គ្រងនិងជម្រុញផ្នែកលក់របស់រថយន្តនៅក្នុងឃ្លាំងលក់រថយន្តជាដៃគូរ ទើបជាហេតុធ្វើឲ្យមានកិច្ចព្រមព្រៀងនេះឡើង ដោយមានន័យថា អ្នកទិញរថយន្តគ្រប់ម៉ូដគ្រប់សេរីពី រាជ សុជាតិ &ភាលាង នឹងទទួលបានចិញ្ចៀនពេជ្រមួយវង់ដោយមិនតម្លើងតម្លៃរថយន្ត។ ហើយសម្រាប់នាក់ជាវគ្រឿងពេជ្រនៅក្នុងហាង CT Diamond ក៏ទទួលបានការបញ្ចុះតម្លៃលើរថយន្តពីក្នុងឃ្លាំងនេះដូចគ្នា។
លោកថាកិច្ចព្រមព្រៀងនេះនឹងជម្រុញឲ្យភាគីទាំង២ទទួលបានអត្ថប្រយោជន៍ជារួម ហើយការងារទាំងមូល គឺលោកត្រូវផលិតជាវីដេអូស្ពត និងបង្ហោះចែកចាយក្នុងនាមជាតំណាងជាច្រើនទៀតបន្ទាប់ពីចុះ MOU នេះ៕