​អង្គការ​ជនពិការ​សា​អូ​រី បាន​បើក​វគ្គ​បណ្ដុះបណ្ដាល និង​ធ្វើ​វេទិកាសាធារណៈ ស្តីអំពី​សមភាព​យេនឌ័រ​

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍ថាៈ សូម​បញ្ឈប់​ការរើសអើង និង​អំពើហិង្សា លើ​ជនពិការ​ស្ត្រី និង​កុមារ​ពិការភាព ត្រូវ​រួមគ្នា​ដោះស្រាយ បញ្ហា​ប្រឈម​ផ្សេងៗ លើ​ស្ត្រី និង​កុមារ និង​បងប្អូន​ពិការ​ផងដែរ ។ លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល និង​ធ្វើ​វេទិការ​សាធារណៈ ស្តីអំពី​សមភាព​យេនឌ័រ ដែល​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​សួន​កុមារ ខាងមុខ​សាលាខេត្ត​កំពង់ឆ្នាំង ។​

​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង និង​លោកស្រី អ៊ុ អមរា​រ័ត្ន នាយិកា អង្គការ​សា​អូ​រី ព្រមទាំង​មន្ត្រី​មកពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ខេត្ត និង​បងប្អូន​ពិការ ក៏បាន​ចូលរួម ក្នុងឱកាស​នោះដែរ​។​

​លោកស្រី ប៊​ន សុ​ភី បាន​អំពាវនាវ ដល់​បងប្អូន​ជនពិការ​ភាព ស្ត្រី កុមារ​ទាំងអស់ សូមកុំ​អស់សង្ឃឹម នៅក្នុង​ជីវិត ដោយ​ត្រូវ​ប្រឹង​តស៊ូ​ជំនះ គ្រប់​ឧបសគ្គ ទាំងឡាយ និង​ត្រូវ​ចូលរួម​ការពារ ឱ្យ​តម្លៃ​លើ​មនុស្ស​គ្រប់​ប្រភេទ ដោយ​មិន​ត្រូវមាន​ការរើសអើង និង​អំពើហិង្សា​លើ​ស្ត្រី និង​កុមា​ទៀត​នោះឡើយ ។​

​លោកស្រី បានលើកឡើង​ថាៈ នៅ​គ្រប់​ស្ថាប័ន​ធំៗ អង្គការ និង​ក្រុមហ៊ុន​នានា សុទ្ធ​តែមាន​ស្ត្រី បម្រើ​ការងារ​នៅ​ទីនោះ ទាំងអស់ ស្ត្រី​ជា​ឆ្នឹង​ខ្នង​មួយ ដ៍​សំខាន់​ដែល​មិនអាច​អត់​បាន ។​

​នៅក្នុង​ពិធី​នេះដែរ នាយិកា​អង្គការ​សា​អូ​រី បានបញ្ជាក់​ថាៈ អង្គការ​របស់លោក​ស្រី គឺជា​អង្គការក្រៅរដ្ឋាភិបាល ធ្វើការ​បម្រើ​លើ​វិស័យ​ពិការភាព ដែល​បាន​បង្កើតឡើង ដោយ​ជនពិការ ភាព​វ័យក្មេង ក្រោម​ការដឹកនាំ​ដូចដើម ដោយ​លោកស្រី ។ លោកស្រី បានបញ្ជាក់​ថាៈ នៅ​ឆ្នាំ ២០០៨ លោកស្រី នាយិកា​បានចេញ​ទៅ​សិក្សា ភាពជា​អ្នកដឹកនាំ លើ​វិស័យ​ពិការភាព នៅក្នុង​កម្មវិធី​សម្រាប់​ជនពិការ ភាព​វ័យក្មេង ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក នៅ​ប្រទេស​ជប៉ុន​។​

​លោកស្រី នាយិកា​អង្គការ​សា​អូ​រី បាន​អោយដឹងទៀតថាៈ នៅ​ឆ្នាំ ២០១៩ បន្ទាប់ពី​លោកស្រី បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ លោកស្រី បាន​ចែករំលែក​ចំណេះដឹង បទពិសោធន៍ ដល់​មិត្ត​ភ័​ក្រ មិន​ត្រឹមតែ​លោកស្រី បាន​ប្រមូលផ្ដុំ​អ្នកស្ម័គ្រចិត្ត និង​អ្នកមាន​ឆន្ទៈ​ពិតប្រាកដ ក្នុងការ​បង្កើត​អង្គការ​សា​អូ​រី នៅ​ខេត្តកំពង់ឆ្នាំង នេះ​ឡើង ។​

​លោកស្រី នាយិកា​អង្គការ​សា​អូ​រី បានបញ្ជាក់​ពី​ទស្សនវិស័យ ១.​ចង់បាន​សង្គម​មួយ ដែលមាន​ជនពិការ​ភាព អាចមាន​ឱកាស​ទទួល​បាន នូវ​ជំនាញ​ពិតប្រាកដ ដើម្បី​មានលទ្ធភាព​ទទួលបាន នូវ​ការងារ និង​ប្រាក់ចំណូល​សមរម្យ ព្រមទាំង​រស់នៅ ដោយ​សេចក្តីថ្លៃថ្នូរ​។ ២.​បេសកកម្ម​អង្គការ​សា​អូ​រី មាន​បេសកកម្ម ផ្ដល់នូវ​ជំនាញ​វិជ្ជាជីវៈ និង​មុខរបរ​សមរម្យ ដើម្បី​បង្កើន​ប្រាក់ចំណូល ធ្វើយ៉ាងណា ឱ្យ​ជីវភាព​របស់​ពួកគាត់ បាន​ប្រសើរឡើង តាមរយៈ​ការ​តម្បាញ សា​អូ​រី ។​
៣.​អង្គការ​របស់លោក​ស្រី មានគុណ​តម្លៃ គឺ​គោរព​សេចក្តីសម្រេចចិត្ត របស់​ជន​មាន​ពិការភាព ព្រមទាំង​ផ្ដល់ឱកាស ជំរុញ​ការអភិវឌ្ឍ​សមត្ថភាព និង​សក្តានុពលភាព របស់​ជន​មាន​ពិការភាព ។ អង្គការ​សា​អូ​រី មាន​គោលដៅ​លើកកម្ពស់ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ជន​មាន​ពិការភាព គ្រប់​រូបភាព តាមរយៈ​ការធ្វើសមាហរណកម្ម ជនពិការ​ភាព នៅក្នុង​ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ។​

​នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល និង​វេទិកាសាធារណៈ ស្ដីពី​សមភាព​យេនឌ័រ​នេះ សមា​ជីក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈកម្មាធិការ ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ ខេត្តកំពង់ឆ្នាំង លោកស្រី តុង ណា​រី បាន​ផ្តាំផ្ញើ​ដល់​លោកស្រី នាយិកា​អង្គការ​សា​អូ​រី និង​សមាជិក​នៃ​ក្រុមការងារ ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បី​ធ្វើការ​អប់រំ​ណែនាំ ដោយ​ធ្វើយ៉ាងណា បញ្ឈប់​ការរើសអើង និង​អំពើហិង្សា លើ​ជន​ពិការភាព​ស្ត្រី និង​កុមារ ដោយ​បង្កើន​ការយកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ប្រឈម ពិសេស​លើ​បញ្ហា​យេនឌ័រ ដែល​ប្រមុខ​រាជរដ្ឋាភិបាល តែងតែ​ឲ្យ​តម្លៃ​លើ​ស្ត្រី ដែលជា​ឆ្អឹងខ្នង នៃ​ប្រទេសជាតិ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ពុល​ស្រាស​នៅ​កំពង់ឆ្នាំង​...

ដោយ​: ទេ​ពក​ង្រី / ភ្នំពេ...

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...