Home ព័ត៌មានជាតិ សង្គម ក្រុម​កង់​គុណ...

ក្រុម​កង់​គុណធម៌ នាំ​សម្ភារៈ​សិក្សា និង​ថវិកា ចែកជូន​សិស្សានុសិស្ស​និង​លោកគ្រូ អ្នកគ្រូ នៃ​សាលាបឋមសិក្សា​ភ្នំ​បុរី ១៦៨​នាក់​

ដោយ​: ណូ​រ៉ា / តាកែវ​: ក្រុម​កង់​គុណធម៌ បានធ្វើ​ដំណើរ​ទៅ​រមណីយដ្ឋាន​បុរេប្រវត្តិសាស្ត្រ ភ្នំ​ដា និង​ភ្នំ​បុរី ស្ថិតនៅ​ភូមិ​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ នា​ថ្ងៃអាទិត្យ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​ដោយបាន​នាំ​អំណោយ​ជា​សម្ភារៈ​សិក្សា និង​ថវិកា​ចែកជូន​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៃ​សាលាបឋមសិក្សា​ភ្នំ​បុរី ១៦៨​នាក់​។

​លោក ឈឺ​ន គង្គា ប្រធាន​ក្រុម​កង់​គុណធម៌​បានឱ្យដឹងថា ដំណើរ​កម្សាន្ត​ផ្លូវ​ដ៏​វែងឆ្ងាយ «​ក្រុម​កង់​គុណធម៌​» បាន​សហការ​ជាមួយ​ក្រុមហ៊ុន Scott Cambodia ដែលជា​ក្រុមហ៊ុន​កង់​ឈានមុខ​គេ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ដីឡូត៍​ល្អ​ពិត បាន​នាំយក​អំណោយ​ជា​សម្ភារៈ​សិក្សា និង​ថវិកា​មួយចំនួន ចែកជូន​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៃ​សាលាបឋមសិក្សា​ភ្នំ​បុរី ដែលមាន​សិស្ស​សរុប​១៦០​នាក់ និង​លោកគ្រូ អ្នកគ្រូ ០៨​នាក់​។

​នៅក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះដែរ​លោក ឈឺ​ន គង្គា មានប្រសាសន៍ថា ក្រុម​កង់​គុណធម៌ អាច​ពាំ​នាំយក​អំណោយ​មក​ចែកជូន​សិស្សានុសិស្ស​នៅ​សាលាបឋមសិក្សា​ភ្នំ​បុរី​នេះ​បាន ក៏​ដោយសារតែ​មានការ​ឧបត្ថម្ភ​ពី​សមាជិក សមាជិកា​និង ក្រុមហ៊ុន Scott Cambodia និង​ក្រុមហ៊ុន​ដីឡូត៍​ល្អ​ពិត​។

​លោក ឈឺ​ន គង្គា បាន​បន្តទៀតថា ក្រុម​កង់​គុណធម៌​ពិតជា​រីករាយ​ណាស់​ដែល​ទទួល​បានការ​ចូលរួម សហការ ឧបត្ថម្ភ​ពី​ក្រុមហ៊ុន Scott Cambodia និង​ក្រុមហ៊ុន​ដីឡូត៍​ល្អ​ពិត ផ្តួចផ្តើម​ឱ្យមាន​ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ​កើតមានឡើង ។

​លោក ឈឺ​ន គង្គា ក៏បាន​បន្ត​ថ្លែង និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​សិស្សានុសិស្ស​ទាំងអស់​នឹង​ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​យើង ។ លោក​សង្ឃឹមថា​ព្រឹត្តិការណ៍​សប្បុរសធម៌​បែបនេះ​នឹង​កើតមានឡើង​នាពេល​ក្រោយៗ​បន្តទៀត ។​

​ជា​ចុងក្រោយ​ក្រុម​កង់​គុណធម៌ សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមហ៊ុន Scott Cambodia និង​ក្រុមហ៊ុន​ដីឡូត៍​ល្អ​ពិត ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​មួយ​នេះ​។

​ក្រុម​កង់​គុណធម៌ សូម​ជូនពរ​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ កាន់តែ​ដំណើរការ​រីកចម្រើន​លូតលាស់​ទៅមុខ និង​សមាជិក​ក្រុម​កង់​គុណធម៌​ទាំងអស់​ដែលមាន​ទឹកចិត្ត​មោះមុត​ជិះ​កង់​ក្នុង​ដំណើរ​ផ្លូវ​ដ៏​ឆ្ងាយ និង​លះបង់​ពេលវេលា​ផ្ទាល់ខ្លួន​ដ៏​មានតម្លៃ​សម្រាប់​ព្រឹត្តិការណ៍​សប្បុរសធម៌​មួយ​នេះ «​កីឡា​ដើម្បី​សុខភាព មិត្តភាព និង​សម្រស់​»៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ពីរ​នាក់​ពាក់ព័...

ដោយ​អង្គា​រ៍​ហេង​/​ភ្នំពេ...

បរិមាណ​នាំចេញ​ដំឡូង​មី​គឺ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

ពូ​ទីន​បញ្ជា​ឱ្យ​ចាក់​វ៉ា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អតីត​ប្រធានាធិបតី​បារាំង​...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...