Home ព័ត៌មានជាតិ សង្គម តុលាការ​ខេត្ត...

តុលាការ​ខេត្តកោះកុង ចាំបាច់​រកឃើញ​មុខ​មេខ្លោង​ទន្ទ្រាន​ដីធ្លី​ក្នុង​តំបន់ការពារធម្មជាតិ​

ដោយ​: សុ​ផានី​តា / កោះកុង​: ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​ឱ្យ​អ្នកច្បាប់​នៅ​សាលាដំបូង​ខេត្តកោះកុង ចាំបាច់​បន្ត​រកឃើញ​មុខសញ្ញា​មេខ្លោង ដែល​លួច​ទន្ទ្រាន​យក​ដីធ្លី​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ជៀសវាង​ដាក់ទោស​តែ​ជន​ជាប់ឃុំ​តូចតាច​ធម្មតា​។​

​ទាក់ទិន​នឹង​សម្បត្តិ​រដ្ឋ មេខ្លោង​លក់​មុខ​បញ្ជា​នៅ​ខាងក្រោយ​ឱ្យមាន​ការរំលោភបំពាន​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​រាប់រយ​ហិច​តា​លើដី​ព្រៃឈើ​ក្នុង​គម្រប​តំបន់​ការពារ​ពុំដែល​សមត្ថកិច្ច​ជំនាញ​ណា​ម្នាក់​ចាប់បាន​នោះទេ ពោលគឺ​ចាប់​តែ​ក្រុម​ស៊ីឈ្នួល​គេ​យក​អង្ករ​ហូប​១​ខែៗ និង​លុយ​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

​បញ្ហា​នេះ ត្រូវបាន​លោក​សុខ កល្យាណ ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ លើកឡើងថា ជា​គំនិត​របស់លោក ស្នើសុំ​ដល់​ប្រធាន​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត ស្នងការ​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្តកោះកុង ចាំបាច់​បើក​ការស្រាវជ្រាវ​ឱ្យដល់​ឬ​សគល់ ដើម្បី​រកមុខ​មេខ្លោង​ដែល​ប្រព្រឹត្ត​ខុសច្បាប់​។

​ក្នុង​ដំណើរ​ចុះ​អធិការកិច្ច​ពាក់ព័ន្ធ​នឹង​ការងារ​សភា​ស៊ើបសួរ និង​អនុវត្ត​ច្បាប់​របស់​សាលាដំបូង​ខេត្តកោះកុង និង​អង្គភាព​នគរបាល​យុត្តិធម៌​ជាច្រើន​ទៀត កាល​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ២០២​លោក សុខ កល្យាណ រម្លឹក​ដែរ​ថា កាលពី​លោក​មាន​តួនាទី​ជា​ប្រធាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ មុននឹង​ឡើងកាន់តំណែង​ជា​ប្រធាន​សាលាឧទ្ធរណ៍ ក៏មាន​ការឃុំខ្លួន​ជនសង្ស័យ​ផងដែរ ដើម្បី​បន្ត​រក​មេខ្លោង​ពួកគេ​។

​លោក​បន្តថា ក្រោយពេល​រក​មិនឃើញ​ព្រោះ​ពួកគេ​មាន​លក្ខណ​មិន​ឆ្លើយ​ប្រាប់​ដាច់​ខាន​ពី​អត្ថ​សញ្ញាណ​មេខ្លោង​ដែល​ផ្តល់​ប្រយោជន៍​ឱ្យ​ជា​នរណា​? ពេលនោះ​លោក​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​មន្ទីរ​កសិកម្ម ជំនួស​មកវិញ​គឺ​ឃុំខ្លួន​ជនសង្ស័យ​បានតែ​២​ខែ​ប៉ុណ្ណោះ​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ដោយ​ក្រោម​ហេតុផល​មិន​ធ្វើបាប​អ្នកតូចតាច​ឡើយ​។​

​ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ សង្កត់ធ្ងន់ថា ការចូល​កាន់កាប់ ការ​ឈូសឆាយ និង​ការ​ហ៊ុ​ព័ទ្ធ ដើម្បី​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិឯកជន តែ​មើ​លពី​អំពើ​ដែល​ពលរដ្ឋ​តូចតាច​ធ្វើបាន​យក​ធ្វើ​កម្មសិទ្ធិ​របស់ខ្លួន​ដែរ​ទេ​? គឺ​ពួកគាត់​រកស៊ី​ឈ្នួល​អោយគេ​។ ដូច្នេះ​អំពើ​ពួកគាត់​ពុំមែន​បទល្មើស​ទៅទៀត គឺ​មេខ្លោង​ឯណោះ​ទេ​ដែលជា​អ្នកប្រព្រឹត្ត​។​

​បន្ថែម​លើ​នេះ លោក សុខ កល្យាណ ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ ក៏​ទាមទារ​ឱ្យ​ប្រធាន ព្រះរាជអាជ្ញា លេខាធិការដ្ឋាន មន្ត្រី និង​បុគ្គលិក​នៃ​សាលាដំបូង​ខេត្តកោះកុង​ទាំងមូល យកចិត្ត​ទុ​ដាក់​ខ្ពស់​លើ​ពិនិត្យ​គ្រប់គ្រង​សំណុំរឿង​នីមួយៗ​ឱ្យ​គ្រប់​ជ្រុង​ជ្រាយ​ដែលជា​ចំណុច​សំខាន់​ចំពោះមុខ ទាំង​ការចុះបញ្ជី​សំណុំរឿង ដំណើរការ​នីតិវិធី និង​ការប្រកាស​សាលក្រម​ជា​ស្ថាពរ​ជាដើម​។​

​ប្រធាន​សាលាឧទ្ធរណ៍​ខេត្ត​ព្រះសីហនុ គូសបញ្ជាក់​ទៀតថា បើកាលណា​ពុំមាន​ពិនិត្យ​ចុះបញ្ជី​សំណុំរឿង​មិនបាន​ច្បាស់លាស់​ត្រឹមត្រូវ វា​ជា​បញ្ហា​ប្រឈម​ខ្វះ​ព័ត៌មាន សម្រាប់​ដំណើរការ​នីតិវិធី​ក្នុង​អង្គ​សវន​ការ​។ ហើយ​ប្រសិន​មានការ​ចុះបញ្ជី​សំណុំរឿង​បានល្អ​ត្រឹមត្រូវ​ហើយ​នោះ វា​ងាយស្រួល​ធ្វើ​របាយការណ៍​ប្រចាំខែ ឬ​កកស្ទះ​សំណុំរឿង​អ្វីមួយ​ឡើយ​។

​ដោយឡែក​ចំពោះ​ការឃុំខ្លួន​មនុស្ស​ក៏​ដូច្នេះ​ដែរ លោក សុខ កល្យាណ បានផ្តល់​មតិ​ជំនួស​ស្មារតី​ដល់​មន្ត្រីនគរបាល​យុត្តិធម៌​ថា ករណី​មិនមាន​ភាពចាំបាច់​ក្នុងការ​សម្រេច​ឃុំខ្លួន​ទេ គួរ​កុំ​ឃុំខ្លួន ពីព្រោះ​ការឃុំខ្លួន​នេះ ត្រូវ​សំអាង​លើ​អង្គហេតុ​ច្បាស់លាស់ និង​ពិនិត្យ​ឱ្យអស់​លទ្ធភាព​ជាមុនសិន ឬ​រក​ធ្វើ​វិធីសាស្ត្រ​ឱ្យនៅ​ក្រៅ​ឃុំ បង់​ថវិកា​ធនា ជាដើម​។ ជៀសវាង​នឹង​ការបិទ​សិទ្ធិសេរីភាព សិទ្ធិ​បុគ្គល និង​ការការពារ​សិទ្ធិមនុស្ស ដែល​ងាយ​រង​នូវ​ភាពអយុត្តិធម៌​ណាមួយ​។​

​រីឯ​លោក មីន មករា ប្រធាន​សាលាដំបូង​ខេត្ត និង​លោក រស់ សា​រាំ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង លើកឡើងថា បច្ចុប្បន្ន​ខេត្តកោះកុង​ពុំមាន​សំណុំរឿង​កកស្ទះ​នោះទេ ដោយបាន​ខិតខំ​ដោះស្រាយ​សំណុំរឿង​ព្រហ្មទណ្ឌ​រួចរាល់​អស់ហើយ​កាលពី​ខែតុលា ឆ្នាំ​២០២០​កន្លងទៅ​។

​តប​នឹង​ការណែនាំ​បន្ថែម​របស់​ប្រធាន​សាលាឧទ្ធរណ៍​ឱ្យ​ពង្រឹង​ទៅលើ​ការគ្រប់គ្រង​សំណុំរឿង​។​
​ក្រុមអ្នកច្បាប់​ទាំងពីរ​រូប អះអាងថា ទោះយ៉ាងណា​ភាពខ្វះ​ចន្លោះ​បន្តិចបន្តួច​ពុំ​ធំដុំ​ទេ តែ​នឹង​បន្ត​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ពី​គោលការណ៍​តាម​ការចង់បាន​របស់​សាលាឧទ្ធរណ៍​។ ដូច្នេះ​ស្ថាប័ន​យុត្តិធម៌​នៅ​ខេត្តកោះកុង​ប្រឹងប្រែង​កែលម្អ​បន្ថែម​ក្នុង​បំណង​ផ្តល់​ភាព​ទុកចិត្ត​លើ​ប្រព័ន្ធតុលាការ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ​ទោ គ្រី ប៊ុន​ថា ប្រធាន​ពន្ធ​នាគរ​ខេត្តកោះកុង បង្ហាញថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មាន​ជន​ជាប់ឃុំ​សរុប​៦៥៩​នាក់​ស្រី​៥៩​នាក់​។ ក្នុងនោះ​ជន​ត្រូវ​ចោទ​ចំនួន​៥២​នាក់ ជនជាប់ចោទ​ចំនួន​៧៤​នាក់ ពិរុទ្ធជន​ចំនួន​២០៦​នាក់ និង​ទណ្ឌិត​ចំនួន​៣២៧​នាក់​។

​បើតាម​លោក គ្រី ប៊ុន​ថា សព្វថ្ងៃនេះ ស្ថានភាព​ក្នុង​ពន្ធនាគារ​មាន​ស្ថានភាព​តូចចង្អៀត​ពុំ​អាច​ផ្ទុក​ជន​ជាប់ឃុំ​បានល្អ​តាម​គោលការណ៍​ទេ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...