Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់​ករណី​ឆក់​ខ្សែក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល អូរ​បែកក្អម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឆក់​ខ្សែក នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ដោយ​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​០១​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​នេះ​ថា​៖ ជនសង្ស័យ​ឈ្មោះ តាំង រតនា អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​លេខ​៧៧៤ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្តឹង​មាន​២ ខណ្ឌមានជ័យ បានធ្វើ​សកម្មភាព​ឆក់​ខ្សែក របស់​ជនរងគ្រោះ​ឈ្មោះ ង៉ែត ហ៊​ន ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ ស្នាក់​នៅផ្ទះ​លេខ​៣២ ផ្លូវ​បេតុង ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បន្តថា​៖​វត្ថុតាង និង​សម្ភារៈ​ដកហូត​រួមមាន​៖ ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ​កំពង់​តាម​1Y-5188 របស់​ជនសង្ស័យ ចំណែក​ខ្សែក​០១​ខ្សែ សមត្ថកិច្ច​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ​តាម​ការស្នើរ​សុំ​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...