Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​: ការរំលាយចោល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ការអនុវត្ត​ច្បាប់

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ការរំលាយចោល អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​តុលាការ​កំពូល​តាម​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា គឺជា​ការអនុវត្ត​ច្បាប់​។ គណបក្ស​ណា ឬ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ ការអះអាង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី ដែល​កំពុង តែ​គេចខ្លួន​នៅក្រៅ​ប្រទេស​បាន​ចោទប្រកាន់​និង​មួលបង្កាច់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​គ្មាន​ការពិត​។

​នៅ​ថ្ងៃទី​១៦ វិច្ឆិកា នេះ (១៦ វិ​ចិ្ឆ​កា ២០១៧-១៦ វិ​ចិ្ឆ​កា ២០២០) គឺ​រយៈពេល​បី​ឆ្នាំ​នៃ​ការរំលាយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​បុគ្គល​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ ពី​សំណាក់​តុលាការ​កំពូល​។

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា អនុវត្តតាម​គោលការណ៍​ន​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ គណបក្ស​ណា​បុគ្គល​ណា​ដែល​ប្រព្រឹត្ត ល្មើសច្បាប់ ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ហើយ​។ ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ការរំលាយចោល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​តុលាការ​កំពូល​តាម​សាលដីកា​ស្ថាពរ និង​បិទផ្លូវ​តវ៉ា​នេះ គឺជា​ការអនុវត្ត​ច្បាប់​។
​ ​
​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា “​គណបក្ស​ណា​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ធ្ងន់ធ្ងរ​ដែល​ចូលទៅ ក្នុង​ពិរុទ្ធភាព​ដែល​ក្រសួងមហាផ្ទៃ​មើលឃើញថា វា​ធ្ងន់ធ្ងរ ក្រសួងមហាផ្ទៃ​អាច​ស្នើ​ទៅ​តុលាការ កំពូល​ដែលមាន​តួនាទី​ភារកិច្ច​នៅក្នុង​ការវិនិច្ឆ័យ​ថា តើ​គណបក្ស​ណា​ធ្វើ​ខុសច្បាប់​គណបក្ស ណា​មិន​ធ្វើ​ខុសច្បាប់ ដោយសារ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ខុសច្បាប់​បានជា​តុលាការ កំពូល​រំលាយ​។​
​ ​
​គួរ​រំលឹក​កថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​បើកសវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) តាម​បណ្តឹង​ក្រសួងមហាផ្ទៃ រួច​ក៏បាន​ប្រកាស​ចេញ​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចំនួន​៥៣​ទំព័រ ដោយ​បិទផ្លូវ​តវ៉ា សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​បុគ្គល​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ គិតពី​កាលបរិច្ឆេទ​នៃ​ការប្រកាស​សាលដីកា​។​

​យោងតាម​អំណាច​សាលដីកា​លេខ​៣៤០(​ឆ​) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ កំពូល​ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​ប្រកា​សលេខ​៥៤០៥​ប្រក ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​សម្រេច​លុបឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​បញ្ជី​គណបក្ស នយោបាយ​នៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular