Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ច​ថៃ...

សេដ្ឋកិច្ច​ថៃ​ធ្លាក់ចុះ​តិចជាង​ការរំពឹង​ទុក​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​សេដ្ឋកិច្ច​ថៃ​ថយ​ចុះ​យឺត​ជាង​មុន​នៅ​ត្រីមាស​ទី​៣​ឆ្នាំនេះ ដោយ​កំណើន​អវិជ្ជមាន​ត្រឹមតែ​៦,៤​ភាគរយ ដោយសារតែ​ការ​រើប​រើ​ឡើងវិញ​នៃ​សកម្មភាព​ក្នុងស្រុក​ក្រោយពី​​ការ​រឹតត្បិត​ប្រឆាំង​វីរុស​កូរ៉ូណា​ត្រូវបាន​បន្ធូរបន្ថយ តែ​បំរាម​ធ្វើដំណើរ​នៅតែ​រក្សាទុក​ជា​ហេតុនាំអោយ​ទេសចរ​បរទេស​ចិន​អាច​ចូល​បាន​។​

​ទិន្នន័យ​បង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​និង​អភិវឌ្ឍន៍​សង្គម​(NESDC)​បានបង្ហាញ តួលេខ​រីកចំរើន​គ្រាន់បើ​ជាង​ត្រីមាស​កាលពី​ខែ​មិថុនា ដែល​ពេលនោះ​សេដ្ឋកិច្ច​ថៃ​ធ្លាក់ចុះ​​ដល់​១២,១​ភាគរយ ជា​កំណើន​អវិជ្ជមាន​អាក្រក់​បំផុត​ធៀប​នឹង​កំណើន​នានា​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​មក​នេះ​។​

​អ្នកសេដ្ឋកិច្ច​ឆ្លើយ​ក្នុង​ការស្ទង់មតិ​របស់​សារព័ត៌មាន​រ៉​យ​ទ័រ បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​ថៃ​នឹង​ធ្លាក់ចុះ​៨,៦​ភាគរយ ធៀប​នឹង​កំណើន​ប្រចាំឆ្នាំ ហើយ​នឹង​កើន​៣,៨​ភាគរយ​ធៀប​នឹង​ត្រីមាស​។​ជា​លទ្ធផល​​រដ្ឋាភិបាល​បាន​បង្កើន​ទស្សនវិស័យ​ឆ្នាំ​២០២០ គឺ​សេដ្ឋកិច្ច​មាន​កំណើន​អវិជ្ជមាន​៦​ភាគរយ ខណៈ​ការព្យាករណ៍​មុន​ថា​វា​នឹង​ធ្លាក់​ចុះ​ដល់​៧,៣​ទៅ​៧,៨​ភាគរយ​។​

​ការព្យាករណ៍​ឥឡូវ​ក៏​ថា ការនាំ​ចេញ​ធ្លាក់ចុះ​៧,៥​ភាគរយ ជំនួស​ចំនួន​១០​ភាគរយ​តាម​ការព្យាករណ៍​ពីមុន​។​

​ការកែសម្រួល​តួលេខ​កំណើន​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​ថៃ​ជួប​ការធ្លាក់​ចុះ​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍ សេចក្តីត្រូវការ​សកល​ស្ពឹក ប្រាក់​បាត​ឡើងថ្លៃ​និង​ការតវ៉ា​ប្រឆាំង​នយោបាយ​នៅក្នុង​ស្រុក​អស់​​ពេល​ប៉ុន្មាន​ខែ​មកនេះ​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រុមប្រឹក្សា​NESDC​បាន​និយាយថា ខ្លួន​រំពឹងថា អ្នកទេសចរ​បរទេស​៦,៧​លាន​នាក់​នឹង​មក​ថៃ​ត្រឹម​ចុងឆ្នាំ​នេះ បន្ទាប់​ពី​ឆ្នាំ​មុន​ថៃ​ទទួលបាន​ទេសច​របរ​ទេស​ចំនួន​៣៩,៨​លាន​នាក់​ហើយ​ការ​​ចំណាយ​របស់​ពួកគេ​ស្មើនឹង​១១,៤​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ថៃ​។​

​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​កញ្ចប់​ថវិកា​សង្គ្រោះ​សេដ្ឋកិច្ច​តំលៃ​១,៩ ទ្រី​លាន​បាត​(៦៣​ពាន់​លាន​ដុល្លារ​) ខណៈ​ដែល​ធនាគារ​កណ្តាល​បន្ទា​ប​ការប្រាក់​មក​នៅត្រឹម​០,៥​ភាគរយ​៕

​ក្រោយ​ធ្លាក់ចុះ​ជាង​១២​ភាគរយ​នៅ​ត្រីមាស​ទី​២ សេដ្ឋកិច្ច​ថៃ​រើប​រើ​ឡើងវិញ​បន្តិច​ដោយ​ទទួល​បាន​កំណើន​អវិជ្ជមាន​៦,៤​ភាគរយ​នៅ​ត្រី​មាន​ទី​៣​។​ក្នុង​រូប​អ្នកដើរ​ផ្សារ​ថៃ រក​ទិញ​អីវ៉ាន់​នៅ​ផ្សារ​មួយ​ក្នុង​​ក្រុង​បាងកក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...