កាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ផ្តល់​ថវិកា​ដល់​គ្រួសារ​សព​មន្ត្រី​ស៊ីម៉ាក

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ក្រុមការងារ​សាខា​កាកបាទក្រហម ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហម​ខេត្ត និង​មានការ អញ្ជើញ​ចូលរួម​ពី មន្ត្រី​កងឯកភាព​សកម្មភាព​កម្ចាត់មីន​កម្ពុជា ( ស៊ីម៉ាក់ = CMAC ) បម្រើ​ការងារ នៅ​បញ្ជាការដ្ឋាន កងឯកភាព​កំចាត់មីន​ទី​២ ខេត្តបាត់ដំបង បាន​នាំ​សារលិខិត​មរណទុក្ខ និង​ថវិកា ៥ លាន​រៀល របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទ ក្រហម​កម្ពុជា មក​ចូលរួម​រំលែក​ទុក្ខ នៅក្នុង​ពិធី​បុណ្យខួប​គម្រប់ ៧​ថ្ងៃ នៃ​សព​លោក ច័ន្ទ សម្បត្តិ មន្ត្រី​ស៊ីម៉ាក់ បម្រើ​ការងារ នៅ​កងឯកភាព ខាងលើ ។

​ដោយ​សព ត្រូវ​ក្រុមគ្រួសារ ស្ថិតនៅ​ភូមិ​ស្តី​លើ ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ គម្រប់​ខួប ៧ ថ្ងៃ នៅ​ថ្ងៃទី​១៥ – ១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ក្នុង នាម​គ្រួសារ​សព អ្នកស្រី​ជា​ភរិយា សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ​លោក​ប្រធាន​សាខា ដែល​បាន​នាំយក​នូវ​ថវិកា មក​ចូលរួម​ចែករំលែក នូវ​ទុក្ខលំបាក ដល់​គ្រួសារ​អ្នកស្រី​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...