Home ព័ត៌មានជាតិ នយោបាយ កង្វល់​គ្មាន​...

កង្វល់​គ្មាន​មូលដ្ឋាន​និង​គ្រប់​ជ្រុងជ្រោយ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

ដោយៈ​ស្រីនាថ​/​ភ្នំពេញៈរដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន​បាន​ហៅ​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​។​

រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន(រូបឯកសារ)

ក្នុង​សំណេរ​របស់លោក​ដែល​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​លោក​បាន​បញ្ជាក់ថា​៤​ចំណុច​អំពី​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៖១.​របាយការណ៍​នេះ​មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន​និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ព្រោះថា​ការសន្និដ្ឋាន​របស់គេ គឺ​ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ​។​គេ​សន្និដ្ឋានថា​ជាការ​រំលោភ​សិទ្ធិមនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់​និង​ធ្វើការ​វិភាគ​វែកញែក​ពី​ទង្វើ​និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំង​នោះឡើយ ថា​តើ​វា​ជា​សកម្មភាព​ការពារ​សិទ្ធិ​មន​ស្ស​ឬ​ជាការ​ប្រព្រឹត្ត​បទល្មើស​ហើយ​វា​មាន​មូលដ្ឋាន​និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើតបាន​ជាប​ទ​ល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែ​ឬ​អត់​?​ហើយ​ពួកគេ​បានធ្វើ​អ្វីខ្លះ​បានជា​នាំឱ្យមាន​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។​
២.​រដ្ឋាភិបាល​និង​សមត្ថកិច្ច​មិនបាន​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នោះទេ​មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ ដែល​បាន​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។
៣.​ការ​ស៊ីឈ្នួល​ជួបជុំ​តវ៉ា​និង​អនុវត្តតាម​ផែនការ​ខុសច្បាប់​របស់​អង្គការ​ចលនា​ចាត់តាំង​ក្រៅច្បាប់​ឮ​ក្នុង​ចេតនា​ទុច្ចរិត​បង្ក​ភាពចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ មិនមែនជា​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​នោះទេ ហើយ​អ្នក​ដែល​អនុវត្ត​នូវ​សកម្មភាព​និង​ផែនការ​ទាំងនោះ ក៏​មិនមែនជា​អ្នកការពារ​សិទ្ធិមនុស្ស​នោះដែរ តែ​ផ្ទុយទៅវិញ វា​ជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់​ហើយ​ដែល​អ្នកប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទាំង​នោះ​ក៏ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​ផងដែរ​។​
​ចំណុច​ទី​៤. រដ្ឋាភិបាល លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ គោរព និង​លើកស្ទួយ​សិទ្ធិមនុស្ស​លើ​គ្រប់​វិស័យ ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងមូល​និង​ក៏​ប្រកាន់​ភ្ជាប់​ផងដែរ​នូវ​វិធាន​ការ​​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ក្រុម​ដែលមាន​ផែនការ​និង​ចេតនា​ទុច្ចរិត​បង្ក​នូវ​ភាពចលាចល​និង​អសន្តិសុខ​ក្នុង​សង្គម​ក្រោមរូបភាព​និង​លេស​សិទ្ធិមនុស្ស ក្នុង​គោលដៅ​ការពារ​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ និង​ថែរក្សា​នូវ​សន្តិសុខ ស្ថេរភាព​សង្គម និង​សណ្តាប់​ឆ្នាប់​សាធារណៈ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...