Home ព័ត៌មានជាតិ សេដ្ឋកិច្ច តម្លៃ​ប្រេងសា...

តម្លៃ​ប្រេងសាំង​ធ្លាក់​មក​ថ្លៃ​ត្រឹម​២,៩០០​រៀល​ក្នុង​មួយ​លីត្រ

ដោយ​: ពៅ និមល​/​ភ្នំពេញ​: គិត​ចាប់ពី​ថ្ងៃទី​១៦ រហូតដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ បាន​ធ្លាក់​ត្រឹម​២.៩០០​រៀល ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា ខណៈដែល​០២​សប្តាហ៍​ក្នុង​ខែតុលា​កន្លងទៅ ថ្លៃ​៣.០០០​រៀល ក្នុង​មួយ​លីត្រ ដោយឡែក ប្រេងម៉ាស៊ូត​រក្សា​តម្លៃ​នៅ​ដដែល​គឺ​២.៦០០​រៀល ក្នុង​មួយ​លីត្រ​។​

​យោងតាម​សេចក្តីជូនដំណឹង ស្តីពី​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅតាម​ស្ថានីយ​របស់​ក្រសួង ពាណិជ្ជកម្ម ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេង ឥន្ធនៈ​លើ​ទីផ្សារ​ថ្លៃ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​រយះពេល​ដូចគ្នា​ខាងលើ នឹងត្រូវ​លក់ ៣.០៧៩​រៀល ក្នុង​១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង​២.៧៦៨​រៀល ក្នុង​១​លីត្រ សម្រាប់ ប្រេងម៉ាស៊ូត​។ ប្រភព​ដដែល​បន្តថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយ មានការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ចំនួន​៤​សេន ដុល្លារ ក្នុង​មួយ​លីត្រ​។​

​ទាក់ទង​នឹង​តម្លៃ​ប្រេង​នេះដែរ ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ក្រសួង​មិនមែនជា​អ្នកកំណត់ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​-​ចុះ នៃ​ប្រេង​តាម​ទីផ្សារ អន្តរជាតិ​មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារ​នាពេល​កន្លងមក​។​

​ក្រសួង​បាន​បន្តថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ប្រមុខ​រដ្ឋាភិបាល គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​០៤​សេន ឬ​ស្មើ​២០០​រៀល ក្នុង​មួយ​លីត្រ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...