Home ព័ត៌មានជាតិ សន្តិសុខ មន្ត្រី​រដ្ឋ​...

មន្ត្រី​រដ្ឋ​ម្នាក់​បើកឡាន​បុក​ជាមួយ​ម៉ូតូ​កង់​បី​របួសធ្ងន់​២​នាក់ ហើយ​បើក​រត់​

ដោយ​: បាយ័ន / ខេត្តសៀមរាប​: មន្ត្រី​រដ្ឋ​ម្នា​ក់នៅ​ខេត្តសៀមរាប​បាន​បើកបរ​រថយន្ត​ម៉ាក​ព្រូស ក្នុងស្ថានភាព​ស្រវឹង​មាន​ល្បឿន​លឿន ហើយ​ឆ្លងផ្លូវ​ដោយ​មិន​ប្រយ័ត្ន​ទៅបុក​ជាមួយ​ម៉ូតូ​កង់​បី (pass app) បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន ២ នាក់ ដោយ​បន្សល់ទុក​ស្លាក​លេខ​ឡាន​នៅនឹងកន្លែង រួច​បើក​រត់គេចខ្លួន តែ​សំណាងល្អ ប៉ូលិស​តាម​ចាប់បាន​រថយន្ត​បង្ក​និង​មនុស្ស​មកវិញ​។​

​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​០០​នាទី​យប់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​មន្ត្រី​ខាងលើ​បើកបរ​ក្នុង​ស្រវឹង បាន​បើកបរ​ក្នុង​ល្បឿន​លឿន​រួច​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​កង់​បី (pass app) បណ្តាលឱ្យ​របួស​មនុស្ស​ចំនួន​២​នាក់ ហើយ​សំណាង​ណាស់​បាន​ជាប់​ស្លាក​លេខ​ឡាន​នៅនឹងកន្លែង រួច​បើក​រត់គេចខ្លួន​សំណាងល្អ ប៉ូលិស​តាម​ចាប់បាន​រថយន្ត​បង្ក​និង​មនុស្ស​មកវិញ​។​

​អ្នកបើកប​រថយន្ត​មានឈ្មោះ ដឿ​យ ស៊ី​ដេ​ត អាយុ​៣១​ឆ្នាំ ជា​មន្ត្រី​រដ្ឋាករទឹក​ខេត្តសៀមរាប មាន​ទីលំនៅ​ភូមិ​ទឹក​វិល សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​។​

​ប្រភព​បន្ថែមថា ក្រុម​ខាង​ជនបង្ក​បាន​ព្យាយាម​សុំ​សម្របសម្រួល​ជា មួយ​ជាមួយ​ជនរងគ្រោះ ដោយ​ព្រម​សង​ការខូចខាត​ជួយ​ជុល​ម៉ូតូ និង​ជួយ​ការព្យាបាល​ប្រេះ​ឆ្អឹង​ជើង​ក្នុងតម្លៃ ៥០០​ដុល្លារ​។ គ្រានោះ​ជនរងគ្រោះ​មិន​យល់ព្រម​តាម​សណូ​ម​ពរ​របស់​ជនបង្ក​នោះទេ ដោយបាន​ស្នើឱ្យ​សមត្ថកិច្ច​ដោះស្រាយ​បន្ត​។

​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល​ក្រុង​សៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី​១៦​នេះ​ថា បន្ទាប់ពី​លោក​ទទួលបាន​ព័ត៌មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជិត​សង្កាត់​ទឹក​វិល ហើយ​ជនបង្ក​រត់គេចខ្លួន​។​គ្រានោះ​លោក​ក៏បាន​បញ្ជា​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹក​វិល​និង​កម្លាំង​ប្រជា​ការពារ ដេញ​តាមរក​។ លោក​បន្តថា ក្រោយមក​ជនបង្ក​បាន​យក​រថយន្ត​មក​ប្រគល់ឱ្យ​សមត្ថកិច្ច រួច​ក៏​ត្រឡប់ទៅផ្ទះ​ទាំងយប់​វិញ​។ លោក​បន្ថែមថា បន្ទាប់ពី​ទទួលបាន​រថយន្ត​បង្ក លោក​ក៏​ប្រគល់ឱ្យ​នគរបាល​ចរាចរ​ចាត់​ការបន្ត​តាមផ្លូវ​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...