Home ព័ត៌មានអន្តរជាតិ បុរស​ហាណូយ​ម្...

បុរស​ហាណូយ​ម្នាក់​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​ពីរ​ដង​ក្នុង​រយៈពេល​២​ខែ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ហាណូយ ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​របស់​ទីក្រុង​ហាណូយ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា​ថា បុរស​ម្នាក់​នៅ​ទីក្រុង​នេះ​បាន​ធ្វើតេស្ត​រកឃើញ​វីរុស​កូរ៉ូ​ណា​នៅ​រយៈពេល ២ ខែ​បន្ទាប់​ពី​បាន​ជាសះស្បើយ​។​

​បុរស​អាយុ ២១ ឆ្នាំ​រូប​នេះ​បាន​វិលត្រឡប់​មក​ប្រទេស​វៀតណាម​ពី​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី ១០ ខែ​សីហា ហើយ​បាន​ធ្វើ​តេស្ត​ឃើញ​វីរុស​កូរ៉ូ​ណា​នៅ​ថ្ងៃទី ២៥ ខែសីហា​និង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​​សម្រាប់​ជំងឺ​ត្រូពិក​ក្នុង​ទីក្រុង​ហាណូយ​។​

​បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​ចេញ​នៅ​ពាក់កណ្តាល​ខែ​កញ្ញា គាត់​បាន​បង្ខាំង​ខ្លួនឯង​នៅ​ផ្ទះ​រយៈពេល​ពីរ​សប្តាហ៍​។​

​នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា​គាត់​បាន​ទៅ​មន្ទីរពេទ្យ ដោយ​មាន​អាការៈ​គ្រុនក្តៅ ហើយ​ពេទ្យ​ឱ្យ​លេបថ្នាំ​ព្យាបាល​វីរុស​។​

​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា​គាត់​មាន​អាការៈ​ក្តៅខ្លួន ៣៩ អង្សា​សេ​ហើយ​មាន​អារម្មណ៍​អស់កម្លាំង​។ គាត់​បាន​វិលត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ​ហើយ​បាន​ធ្វើតេស្ត​រក​មេរោគ​កូរ៉ូណា លទ្ធផល​តេស្ត​គឺ​វិជ្ជមាន​។ ជាថ្មី​ម្តងទៀត​គាត់​ឥឡូវ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជាតិ​សម្រាប់​ជំងឺ​ត្រូពិក​។​

​អាជ្ញាធរ​មិន​ទាន់​រកឃើញ​ថា​តើ​គាត់​កើតកូវីដ១៩​លើក​ទី​២​ដោយរបៀបណានៅឡើយ​ទេ​៕

​វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាសរុប​១.២៨១​នាក់ ៣៥​នាក់​ស្លាប់ និង​១៤០​កំពុង​ព្យាបាល​នៅឡើយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...