ដោយ:ដេប៉ូ/ភ្នំពេញ: ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយស្តីពីការបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសមួយសម្រាប់យុវជនសិក្សាដោយឥតបង់ថ្លៃ។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថាការសិក្សានេះមានរយៈពេល ៤ខែ (ព្រឹក-ល្ងាច) ដោយឥតបង់ថ្លៃលើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយចំនួនសំខាន់ៗ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងសេចក្តីជូនដំណឹងខាងលើដដែលនេះបានបញ្ជាក់បន្ថែមថាក្នុងអំឡុងពេលបណ្តុះបណ្តាលសិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០០,០០០រៀល ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុក និងស្នាក់នៅ។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះបានឱ្យដឹងផងថា”សម្រាប់កម្មករនិយោជិត ត្រូវភ្ជាប់មកជាមួយនូវសៀវភៅការងារ និងប័ណ្ណសម្គាល់កម្មករ និយោជិតខ្មែរ កាតសម្គាល់ខ្លួន និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើការចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដូចមាននៅក្នុងឧបសម្ព័ន្ធ”៕
(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)