Home ព័ត៌មានអន្តរជាតិ ជប៉ុន​និង​អូស...

ជប៉ុន​និង​អូស្ត្រាលី​ស្វះស្វែង​បង្កើត​សម្ព័ន្ធភាព​យោធា​ជាមួយ​គ្នា ខណៈ​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​កំពុង​កើនឡើង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តូ​ក្យូ ៖ នាយករដ្ឋមន្ត្រី​ជប៉ុន យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា និង​សម​ភាគី​អូស្ត្រាលី​របស់​លោក​គឺ​លោក ស្កត់ ម័រ​រី​សុន អាច​នឹង​ព្រមព្រៀង​លើ​សន្ធិសញ្ញា​យោធា​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ថ្ងៃ​អង្គារ​​ទី ១៧ ខែ​វិច្ឆិកា​ដែល​នឹង​បង្កើត​សម្ព័ន្ធភាព​រវាង​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់​របស់​សហរដ្ឋអាមេរិក​ទាំងពីរ​នេះ​នៅ​អាស៊ី​ដើម្បី​ជា​ការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់​។​

​លោកម័រ​រី​សុន​ត្រូវ​មក​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អង្គារ​កន្លែង​ដែល​ក្រុម​អ្នកជំនាញ​សន្តិសុខ​រំពឹងថា​គាត់​នឹង​សម្រេច​នូវ​កិច្ចព្រមព្រៀង​ជាមួយ​លោក​ស៊ូ​ហ្គា​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​មួយ​សម្រាប់​ឱ្យ​​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ទស្សនកិច្ច​ហ្វឹកហាត់​និង​ធ្វើ​ប្រតិបត្តិការ​យោធា​រួមគ្នា​។​

​មន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​មិន​និយាយ​លម្អិត​យ៉ាង​ដូច្នេះ​ថា “​នឹង​មាន​អ្វី​ត្រូវ​ប្រកាស​ពី​កិច្ចប្រជុំ​”​។​

​កិច្ចព្រមព្រៀង​នេះ ដែល​បាន​ចំណាយពេល​៦ ឆ្នាំ​ដើម្បី​ចរចា​ហើយ​ចាំបាច់​ត្រូវ​ទទួល​សច្ចាប័ន​ពី​សភា​នឹង​ក្លាយ​ជា​កិច្ចព្រមព្រៀង​ដំបូង​សម្រាប់​ជប៉ុន​ចាប់តាំងពី​ប្រទេស​នេះ​បាន​ចុះហត្ថលេខា​លើ​លក្ខ​​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​កងកម្លាំង​ក្នុង​ឆ្នាំ ១៩៦០ ដែល​អនុញ្ញាត​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដាក់​មូលដ្ឋានទ័ព នាវាចម្បាំង យន្តហោះ​ចម្បាំង និង​ទាហាន​រាប់សិប​ពាន់​នាក់​នៅក្នុង​និង​ជុំវិញ​ប្រទេស​ជប៉ុន​ដែល​​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​យោធា​ដែល​ក្រុង​វ៉ាស៊ីនតោន​ពណ៌នា​ថា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិសុខ​ក្នុង​តំបន់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...