រង្វង់​មូល​ប៉ោយប៉ែត វិល​មក​សភាព​វាល ដូចដើម​វិញ ក្រោយពី​វាយ​ពង្រាប រុះរើ​សំណង់​ការដ្ឋាន​

​ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ការអនុវត្ត​តាម​លិខិត ជូនដំណឹង​របស់ ក្រសួងមហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​លទ្ធផល ស្ថាពរ​ហើយ ក្នុងការ​វាយ​ពង្រាប រុះរើ​សំណង់​ការដ្ឋាន រង្វង់​មូល​ឋានសួគ៌ ឬ រង្វង់​មូល​ប៉ោយប៉ែត​។

​លោក សុខ ពេញ​ណន នាយក​ស្តីទី​រដ្ឋបាល ក្រុង​ប៉ោយប៉ែត បានអោយដឹង កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​ថាៈ សំណង់​រង្វង់​មូល​ប៉ោយប៉ែត ដែល​ស្ថាបនា ក្នុង​អាណត្តិ​អភិបាលក្រុង​មុន ត្រូវ​រុះរើ វាយ​ពង្រាប និង​យក​កាកសំណល់ ចេញ​អស់ហើយ​។ នោះ​គឺជា​ការ​អនុវត្តតាម​លិខិត ជូនដំណឹង របស់​ក្រសួងមហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​រដ្ឋបាលខេត្ត និង​ក្រុង ហើយ​ប្រើពេល​ជាង ២ សប្តាហ៍ មកទល់​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២០ ។​

​លោក​បាន​បន្តថាៈ ការសម្អាត​នោះ មិន​ប្រើ​គ្រឿងចក្រ អី​ធំដុំ​ទេ គឺ​ប្រើ​កម្លាំង​មេការ និង​កម្មករ ប៉ុន្មាន​នាក់ ជាមួយ​ឧបករណ៍​ការ​ផ្សា ស្វាន​បំបែក និង​ចូក​ដឹក​កាកសំណល់ ចេញ​ប៉ុណ្ណោះ ពោលគឺ​ចំណាយ​លើ​កម្លាំង​ពលកម្ម អស់​ប្រហែល ១០ លាន​រៀល ។ ទីតាំង​នោះ នឹងត្រូវ​រៀបចំ​ជា​សួនច្បារ បៃតង ដូចដើម​ឡើងវិញ និង​មាន​សភាព​ស្ទើរ ដូចដើម គឺ​គ្រាន់​អត់​ដាក់ រូបសំណាក​ផ្សេងៗ ដូច​មុន​ប៉ុណ្ណោះ ។​

​សូម​រំលឹកថា កាលពីដើមឆ្នាំ​២០១៨ ក្នុង​រដ្ឋបាល​របស់លោក សាន ស៊ានហូ អភិបាលក្រុង ប៉ោយប៉ែត បាន​កសាង​រង្វង់​មូល​ថ្មី ហៅ “​រង្វង់​មូល​ឋាន​សួ​គ៍​” ដែលជា​គំនិត​ផ្តួចផ្តើម របស់លោក និង​បានទទួល​អនុសាសន៍ ណែនាំ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ក៏ដូចជា មានការ​អញ្ជើញ​ជា អធិបតី ដោយ​លោកស្រី ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ពោលគឺ ត្រូវ​រំកិល សំណង់ ប្រាសាទ​ខ្លោងទ្វារ​កំពូល ៣ ពី​ទីតាំង​ចាស់ មក​តម្កល់ទុក ត្រង់​ទីតាំង​រង្វង់​មូ​នេះ​។ ប៉ុន្តែ​ដើម្បីអោយ​សំណង់​នេះ ស័ក្តិសម​និង​មាន​អត្ថន័យ គ្រប់​វិស័យ ទើប​ចាំបាច់​កសាង រង្វង់​មូល​ថ្មី ធំ​ខ្ពស់​ស្កឹមស្កៃ ហើយ​អោយ​រថភ្លើង រត់​ពីក្រោម​ទៀត​។​

​សំណង់​រង្វង់​មូល​នេះ អាច​ចំណាយ​ថវិកា ប្រមាណ ០,៥ លាន​ដុល្លារ​អាម៉េរិក​ហើយ​ចំណាយ ពេល​សាងសង់ ៦ ខែ​។ ប៉ុន្តែ​សម​ភាគី​ថៃ គឺ​ក្រសួង​ដឹកជញ្ជូន និង​សេវាកម្ម​ផ្លូវដែក​រដ្ឋ​បានស្នើ​មក សម​ភាគី​កម្ពុជា ពិនិត្យ​និង​រុះរើ​សំណង់ រង្វង់​មូល​នោះ​ចេញ ព្រោះ​វា​បាំង និង​ឧបសគ្គ ដល់ គម្រោង​ដឹកជញ្ជូន តាម​ផ្លូវដែក​ឆ្លងដែន ។ ដំបូង​ឡើយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កម្ពុជា បាន​បដិសេធ​នឹង​គម្រោង​សាងសង់ របស់​អាជ្ញាធរ បន្ទាប់មក​ចេញ លិខិត​អោយ​រុះរើ ។ ប៉ុន្តែ ធ្វើ​មិន​បែក ទើប​ចុងក្រោយ ក្រសួងមហាផ្ទៃ ចេញ​លិខិត​អោយ​រុះរើ សំណង់​នេះ ហើយ​ទីបំផុត ក៏ត្រូវ​វាយ​រុះរើ បានសម្រេច​ស្ថាពរ នាពេលនេះ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...