Home សុខភាព-អប់រំផ្លូវភេទ បើ​ក្អែប​ទិច ...

បើ​ក្អែប​ទិច គួរ​សាកល្បង​វិធី​ទាំងនេះ​មើល​!

ប្រែ​សម្រួលៈ ជា សីហៈ
បើ​ក្អែប​ទិច យើង​នឹងរង​អាការ​ហើម និង​មាន​អារម្មណ៍​ចុកចាប់ ហើយ​អ្នកខ្លះ​អាច​បង្ក​អាការ​គ្រុន​រមូលពោះ ក្អួត និង​បាក់កម្លាំង​ទៀតផង​។​

​តាម​ការស្រាវជ្រាវ​បើសិន​ត្រូវ​ខាំ​បរិវេណ​នៅ​ដៃ និង​ជើង គឺ​យើង​គួរ​ដាក់​សំ​យ៉ុង​ដៃ ឬ​ជើង​ចុះ ឱ្យបាន​ទាប​បំផុត ប៉ុន្តែ​បើ​ក្នុងករណី​ដែល​ត្រូវ​ខាំ​នៅត្រង់​ម្រាមដៃ និង​ម្រាមជើង គួរ​រក​ខ្សែ ឬ​ក្រណាត់​មក​ធ្វើការ​ចង​រុំ​ត្រង់​គន្លាក់ដៃ ដើម្បី​ការពារ​សារជាតិ​ពិស​រីក​រាលដាល់ ទៅកាន់​កន្លែង​ផ្សេងទៀត​។​

​ក្រោយពី​នោះ ឱ្យប្រើ​អាល់កុល​ឬ​ទឹកស្អាត​ធ្វើការ​សម្អាត​រោគ រួច​ស្អំ​ទឹក​ត្រជាក់​ត្រង់​បរិវេណ ដែល​ត្រូវ​ទិច​ដើម្បី​កាត់បន្ថយ​នូវ​អាការ​ហើម និង​លេបថ្នាំ ដើម្បី​បំបាត់​អាការ​ឈឺចាប់​។​

​ដោយឡែក សម្រាប់​ការព្យាបាល​បឋម​របស់​អ្នកស្រុក​តាម​តំបន់​ខ្លះ គេ​បាន​ណែនាំ​ឱ្យប្រើ​ត្រង់​កន្លែង​ដែល​សត្វ​ក្អែប​ទិច​នោះ ជូត​ដោយ​ទឹកខ្មេះ ឬ​ប្រើ​ជ័រ​ល្ហុង​ខ្ចី ធ្វើការ​ប៉ាត​ពីលើ ដើម្បី​ជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​មួយចំនួន​ទៅវិញ​។​

​ទោះបីយ៉ាងណា ក្រោយពី​ធ្វើការ​បំបាត់​ដើម្បី​កាត់បន្ថយ​អាការ​ឈឺចាប់​ហើយ គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​បំបាត់​អាការ​ភ្លាម​។

​ចំពោះ​អ្នកខ្លះ ដែល​បណ្តែតបណ្តោយ​ទុកចោល​អាច​ប្រឈម​ជាមួយ​ការឆ្លង​មេរោគ​ឈឺ​ហើម​មុខ​ដំបៅ​មាន​ខ្ទុះ បន្ទាប់មក​សាច់​កន្លែង​នោះ នឹង​ងាប់​រហូតដល់​ថ្នាក់​ត្រូវ​កាត់ចោល​ក៏មាន​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...