​ក្រសួងសុខាភិបាល ណែ​នាំឱ្យ​ប្រុងប្រយ័ត្ន ការពារ​សុខភាព ក្នុងអំឡុងពេល អាកាសធាតុ ធ្លាក់​ត្រជាក់​

469

ដោយ​: ទេព មង្គល / ភ្នំពេញ​: ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ជូន​សាធារណជន​ទូទៅ ស្តីពី​ការប្រុងប្រយ័ត្ន ការពារ​សុខភាព ក្នុងអំឡុងពេល អាកាសធាតុ ធ្លាក់​ត្រជាក់​ថា បច្ចុប្បន្ននេះ អាកាសធាតុ មានការ​ប្រែប្រួល ហើយ​ខ្យល់​ត្រជាក់ នៃ​រដូវរងា បានមក​ដល់​ហើយ ដូច្នេះ​ដើម្បី ការពារ​សុខភាព ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ និង​ចៀស​ផុតពី​ជំងឺ​ដ​ង្កា​ត់ ដែល​អាច​កើតមាន ជាយថាហេតុ បណ្ដាលមកពី​អាកាសធាតុ​ធ្លាក់​ត្រជាក់​នេះ ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើ​ការណែនាំ ដល់​ប្រជាពលរដ្ឋ ទូទាំងប្រទេស ជាពិសេស​ប្រជាជន ដែល​រស់នៅក្នុង​តំបន់ ដែលមាន​អាកាសធាតុ ចុះ​ត្រជាក់​ខ្លាំង នូវ​សារ​អប់រំ​សុខភាព ការបង្ការ​សុខភាព ដូចខាងក្រោម​នេះ ៖​