Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សាធារណ...

ក្រសួង​សាធារណការ បើក​កិច្ចប្រជុំ​ពិភាក្សា​ត្រៀម​សម្រាប់​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០

ដោយ​: ញ៉ែម សុផល / ភ្នំពេញ​: លោក ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភា​រកម្ម និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ត្រៀម​រៀបចំ​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ និង​កិច្ចប្រជុំ​ដៃគូ​សន្ទនា​ពាក់ព័ន្ធ ដោយមាន​ការចូលរួម​ពី​ថ្នាក់ ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង នៅ​ទីស្ដីការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ណែនាំ​បន្ថែម​ដល់​ក្រុម​កា​ងារ​ពាក់ព័ន្ធ​អំពី​កិច្ចប្រជុំ​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​អាស៊ាន ដើម្បីឱ្យ​ពួកគាត់​បាន​យល់​កាន់តែច្បាស់​អំពី​កម្មវត្ថុ​កិច្ចប្រជុំ​នេះ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​លើ​ភារកិច្ច​ដែល​ត្រូវអនុវត្ត ក៏ដូចជា​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​អង្គភាព​ពាក់ព័ន្ធ​ទាក់ទង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០​។​

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ថ្នាក់ឧត្ដម​មន្ត្រី​ដឹកជញ្ជូន​អាស៊ាន​លើក​ទី​៥០ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៨ ដល់ ថ្ងៃទី​១៩ ខែវិច្ឆិកា ខាងមុខ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ដឹកនាំ​ដោយ​ប្រទេស​ព្រុយ​ណេ និង​មានការ​ចូលរួម​ពី​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​នៃ​ប្រទេស​ទាំងអស់​ជា​សមាជិក​អាស៊ាន​។​

​លោក​អគ្គនាយក​បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុមការងារ​ទទួលបន្ទុក​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បំពេញការងារ​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើយ៉ាងណា​ឱ្យ​កិច្ចប្រជុំ​នេះ​ដំណើរការ​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​តាម​ការរំពឹងទុក​៕ srn​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...