ដោយៈ health.com.kh
ការឡើងខ្មៅនៅលើស្បែកជុំវិញក្បាលសុដន់ ជាទូទៅជាអាការៈដំបូងមួយ នៃការមានផ្ទៃពោះ ហើយវាក៏កើតឡើងដោយសារតែការប្រែប្រួលរបស់អ័រម៉ូន ក្នុងពេលនេះដែរ។ នៅពេលមានផ្ទៃពោះ ចំនួនអ័រម៉ូន Melanocyte Stimulating Hormone (MSH) និងអេស្ត្រូជែន កើនឡើងកាន់តែខ្ពស់។ អ័រម៉ូនទាំងពីរនេះហើយ ដែលមានឥទ្ធិពលនាំឲ្យក្បាលសុដន់ទៅជាកាន់តែខ្មៅទៅៗ។
ការមានផ្ទៃពោះ គឺជាពេលវេលាដ៏អស្ចារ្យមួយដែលរាងកាយមានការប្រែប្រួលច្រើនយ៉ាងណាស់ ទាំងតឹងសុដន់ ឃ្លានអាហារកាន់តែច្រើន ហើយក៏មានការប្រែពណ៌ស្បែកនៅជុំវិញក្បាលសុដន់កាន់តែខ្មៅដែរ។ ករណីនេះ វានឹងកើតឡើងនៅសប្តាហ៍ទី៦ ឡើងទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីខ្លះបែរជាសម្គាល់អាការៈខ្មៅនៅជុំវិញក្បាលសុដន់នេះ នៅត្រីមាសទី២ទៅវិញ។ ក្រៅពីនេះ ភាពខ្មៅរបស់ស្បែកក៏ឃើញមាននៅលើពោះចាប់ពីម្តុំផ្ចិតទៅថ្ងាសក្រោមដែរ។
តើគួរបារម្ភដែរទេ?
ការឡើងខ្មៅនៅជុំវិញក្បាលសុដន់ គឺជារឿងមួយគ្មានអ្វីគ្រោះថ្នាក់ឡើយ។ សម្រាប់ស្ត្រីភាគច្រើន ក្បាលសុដន់នឹងវិលមកធម្មតាវិញ ក្រោយពីសម្រាលកូនរួច។ ដូច្នេះចូរចាំថា កុំព្យាយាមប្រើថ្នាំលាបអ្វីទាំងអស់ ក្នុងពេលមានផ្ទៃពោះ៕ ល