Home ព័ត៌មានជាតិ នយោបាយ សហព័ន្ធ​ស្រូវ...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្កោល​ទោល​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អូស្ត្រាលី​រឿង​ញត្តិ​ប្រឆាំងនឹង​អង្ករ​កម្ពុជា​

ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​បាន​ប្រតិកម្ម​ទៅនឹង​សកម្មភាព​របស់​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ដឹកនាំ​ដោយ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ហើយ​បានដាក់​ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​ប្រឆាំង​ទៅនឹង​ការ​នាំចូល​អង្ករ​ពី​កម្ពុជា​។​

​ក្នុង​ផេ​ក​ផ្លូវការ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ​ជានា​ព្រលប់​ថ្ងៃទី​១៦​ខែវិច្ឆិកា​នេះ​បានសរសេរថា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មានការ​សោកស្តាយ​និង​ហួសចិត្ត​ជាខ្លាំង​ចំពោះ​ទង្វើ​ថ្មីៗ​បស់​ជន​អគតិ​មួយក្រុម​តូច​ដែលមាន​ចេតនា​និង​មហិច្ឆតា​អាក្រក់​លើ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ជាពិសេស​ទៅលើ​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ​ដែល​ទង្វើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អតីត​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី​ដែល​ដឹកនាំ​ដោយ ឈ្មោះ ខៀវ ដា​រ៉ា ដែល​បាន​តាំងខ្លួន​ថា ជា​អ្នក​តំណាងឱ្យ​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី ហើយ​បានដាក់​ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​មួយរូប​ដោយបាន​ចោទថា អង្ករ​របស់​កម្ពុជា​ដែល​បាននិងកំពុង​នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី មាន​ការជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។
​នេះ​ជាការ​ប្រឌិត​រឿង​ដែល​គ្មាន​មូលដ្ឋាន​និង​ទឡ្ហីករណ៍​ការពិត​ណា​បន្តិច​សោះ​ក្រៅពី​ការចង់​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា ជាពិសេស​ផលប្រយោជន៍​របស់​កសិក​រ​ខ្មែរ​។​
​ប្រភព​ដដែល​បន្ត​ថាស​ហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​ការលើកឡើង​នៅក្នុ្ង​ង​ញ​តិ្ត​របស់​ក្រុម​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​តំបន់​មួយ​នៃ​ប្រទេស​អូស្ត្រាលី និង​សូម​ស្នើសុំ​កុំឱ្យ​យក​ប្រជាកសិករ​ធ្វើជា​ឈ្នាន់​នយោបាយ និង​បំផ្លាញ​ទីផ្សារ​ស្រូវ​អង្ករ​របស់​កសិករ ហើយ​គួរ​ណាស់​តែ​គិតគូរ​ជួយ​រក​ទីផ្សារ​ជូន​ប្រជាកសិករ​ខ្មែរ​វិញ​ទើប​ជាការ​ប្រសើរ​។
​សូម​អាន​សេចក្តីថ្លែងការណ៍​លម្អិត​របស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ហើយ​សូម​អំពាវនាវ​ដល់​ប្រជាកសិករ និង​មហាជន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​សូមកុំ​ឱ្យ​ជឿ​តាម​ការ​ប្រឌិត ការ​ញុះញង់​របស់​ក្រុម​ជ្រុលនិយម​ទាំងនោះ​ឱ្យសោះ​៕​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...