Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​២​នា...

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​មិនបាន​សម្រេច រត់ចោល​ម៉ូតូ​គេចខ្លួនបាត់​

ដោយ​: សម្បត្តិ / ភ្នំពេញ​: ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនរងគ្រោះ​ដែល​ជិះ passapp មិនបាន​សម្រេច តែ​អកុសល​បាន​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​បាន​រត់​យករួចខ្លួន​ប​ន្ស​ល់​ទុក​ម៉ូតូ​នៅ​កន្លែង​ហេតុ​។​

​ហេតុការណ៍​នេះ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣ និង​២០ នាទី​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ស្ថិតនៅ​ក្នុងភូមិ​មានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​នារី​រងគ្រោះ​មាន​វ័យ​ប្រហែលជា​៣០ ឆ្នាំ​ជាង​បាន​ជិះ passapp ពី​ផ្លូវ​២៧១ ឡើង​មកលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បាន​ប្រហែលជា​២០ ម៉ែត្រ​ក៏មាន​ជនសង្ស័យ​ចំនួន​២០ នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា suzuki Nei ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1lG-2925 មកពី​ក្រោយ​រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ជនរងគ្រោះ​តែ​មិនបាន​សម្រេច ពេលនោះ​ជនសង្ស័យ​ទាំងពីរ​នាក់​បាន​ដួល​ម៉ូតូ ហើយ​ជនសង្ស័យ​ទាំងពីរ​នោះ​ក៏បាន​ងើប​រត់​យកតែ​រួចខ្លួន​បន្សល់​ម៉ូតូ​នៅ​កន្លែងកើតហេតុ ចំណែក​នារី​ស្ត្រី​ដែលជា​ជនរងគ្រោះ​ដោយសារតែ​មិនបាន​បាត់បង់​នូវ​ទ្រព្យសម្បត្តិ​ឬក៏​លុយកាក់​ក៏បាន​ជិះ passapp បន្ត​ទៅមុខទៀត​មិន​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ នោះទេ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ស្ទឹងមានជ័យ​ទី​១ ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​និង​បាន​យក​ម៉ូតូ​របស់​ជនសង្ស័យ​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ដើម្បី​ស្វែងរក​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...