Home ព័ត៌មានជាតិ សេដ្ឋកិច្ច ត្រឡាច​កំពុងម...

ត្រឡាច​កំពុងមាន​ទីផ្សារ​

​ដោយ​:​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: ត្រឡាច​ត្រូវគេ​មើលឃើញថា​កំពុងមាន​ទីផ្សារ​ខណៈ​ដំណាំ​មុខ​នេះ​មិន​ត្រូវបាន​ទឹកទន្លេ​ឡើង​លិច​ដី​នោះឡើយ​នៅតាម​កន្លែង​ផ្សេងៗ​ដែលមាន​ដី​ខ្នង​កោះ​ខ្ពស់ៗ ។​

​ស្ត្រី​ដែលជា​អ្នកប្រមូល​ទិញ​ផ្លែ​ត្រឡាច​នាំយកទៅ​លក់​បន្ត​នៅ​ទីផ្សារ​បាន​និយាយ​អោយដឹងថា​គាត់​មាន​ទីលំនៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ហើយ​នៅទីនេះ​ទឹកទន្លេ​មិនបាន​ឡើង​លិច​ដូច​កន្លែង​ផ្សេងៗ​ទៀតឡើយ​ខ ណៈ​ឆ្នាំនេះ​ភ្លៀង​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ជា​អំណោយផល​ដល់​ដំណាំ​បន្លែ​ត្រឡាច​របស់​ពួកគាត់​។ ដោយ​មួយថ្ងៃ​គាត់​ដាំ​ផង និង​ប្រមូល​ទិញ​ត្រឡាច​អ្នកចំការ​ផ្សេងៗ​ផង បាន​ឲ្យ​ដឹងថា​ក្នុង​មួយថ្ងៃ​គាត់​នាំ​បន្លែ​ត្រឡាច 1​តោន​ទៅ​២​តោន​ដោយ​គាត់​ប្រមូល​ទិញ​ត្រឹមតែ​ភូមិ អន្លង់​មេត្រី​និង​ភូមិ​ក្បាល​កន្លង់​និង​ភូមិ​ពាម​ឆ្កោក​ដោយ​ដឹក​តាម​កាណូត​មក​ឡើង​នៅ​កំពង់ដរ​ផ្សារ​ក្រោម​និង​បាន​ដឹក​បន្ត​តាម​រថយន្ត​ទៅកាន់​ទីផ្សារ​ឯ​ក្រុងភ្នំពេញ​។​

​ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា​មួយ​ស្បោងៗ​ដែល​គាត់​ច្រក​រួចជាស្រេច​មាន​ទម្ងន់​10​គីឡូ​ដោយ​ក្នុង​មួយ​គីឡូ​ទិញ​ចូល​តម្លៃ 1100 រៀល​ហើយ​គាត់​ដឹក​យកទៅ​បោះ​ឱ្យ​ម៉ូយ​នៅ​ផ្សារ​ទីក្រុង​ភ្នំពេញ​បន្តទៀត​បាន​មួយ​គីឡូ 1500៛៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...