អាម៉េរិក​បង្កើត​បាន​វ៉ាក់សាំង​កូវី​ដ​១៩​មួយទៀត​មាន​ប្រសិទ្ធភាព​៩៤,៥​ភាគ និង​ងាយ​ប្រើ​ជាង​មុន​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ​ក្រុមហ៊ុន​Moderna Inc​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​១៦​វិច្ឆិកា​ថា​វ៉ាក់សាំង​ក្នុងដំណាក់កាល​ពិសោធន៍​ចុងក្រោយ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ដល់​ទៅ​៩៤,៥​ភាគរយ​នៅ​​ក្នុង​ការទប់ស្កាត់​ការឆ្លង​វី​រូស​កូរ៉ូណា ឬ​កូវី​ដ​១៩​ដោយ​ផ្អែក​លើ​ទិន្នន័យ​បានមកពី​ការ​សាក​ពិសោធន៍​។​

Moderna​ជា​ក្រុមហ៊ុន​ឱសថ​អាម៉េរិក​ទី​២​ក្នុង​មួយ​សប្តាហ៍​នេះ​ដែល​បាន​រាយការណ៍​លទ្ធផល​ល្អ​ហួស​ពី​ការរំពឹងទុក​ចេញពី​ការពិសោធន៍​វ៉ាក់សាំង​កូវី​ដ​១៩​។​

ចំណុច​សំខាន់​និង​ប្រៀប​មួយ​នៃ​វ៉ាក់សាំង​របស់​Moderna គឺថា​វា​មិនចាំបាច់​ស្តុក​ទុក​ក្នុង​កន្លែង​ត្រជាក់​ខ្លាំង​ដូច​វ៉ាក់សាំង​របស់​Pfizer​ទេនិងរក្សាទុកបានយូរទៀត

​រួម​ជាមួយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​Pfizer Inc​ដែល​ក៏​បង្ហាញ​ប្រសិទ្ធភាព​ជាង​៩០​ភាគរយ អាម៉េរិក​ឥឡូវ​មាន​វ៉ាក់សាំង​២​ដែល​ត្រូវបាន​អនុញ្ញាត​អោយ​ប្រើ​ក្នុង​គ្រាអាសន្ន​នៅ​ខែ​ធ្នូ​ខាង​មុខ​ជាមួយ​នឹង​វ៉ាក់​​សាំង​៦០​លាន​ដូស​ត្រូវ​ផលិតចេញ​ត្រឹម​ចុងឆ្នាំ​។​

​ឆ្នាំក្រោយ រដ្ឋាភិបាល​អាម៉េរិក​អាច​បញ្ជា​ផលិត​ជាង​១.០០០​លាន​ដូ​សទៀត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ទាំងពីរ គឺ​លើស​សេចក្តីត្រូវការ​របស់​ប្រទេស​ដែល​មាន​ប្រជាពលរដ្ឋ​៣៣០​លាន​នាក់​។​

​វ៉ាក់សាំង​ទាំងពីរ ដែល​ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី ហៅថា «​អ្នក​បញ្ជូន​សារ​RNA ឬ mRNA»​តំណាង​អោយ​ឧបករណ៍​មាន​ឥទ្ធិពល​ថ្មី​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​មួយ​ដែល​បាន​ចម្លង​មនុស្ស​៥៤​លាន​នាក់​និង​សម្លាប់​មនុស្ស​១,៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ដំណឹង​ល្អ​នេះ​កើតឡើង​ចំ​ពេល​ករណី​ឆ្លងកូវី​ដ​១៩​កើន​ឡើង​ខ្លាំង​នៅ​អាម៉េរិក ដោយ​រដ្ឋ​មួយ​ចំនួន​មាន​កំណើន​ការឆ្លង​ខ្ពស់​បំផុត​មិន​ដែន​ធ្លាប់​ជួប​និង​ជំរុញ​អោយ​រដ្ឋាភិបាល​អឺរ៉ុប​ខ្លះ​ងាក​ទៅ​រក​វិធានការ​​បិទ​ខ្ទប់​ឬ​រឹតត្បិត​សកម្មភាព​ប្រចាំថ្ងៃ​ឡើងវិញ​។​

​ប្រធាន​Moderna​លោក​ស្ទេ​ហ្វិន ហូ​ហ្គេ បាន​និយាយថា​« យើង​នឹង​មាន​វ៉ាក់សាំង​មួយ​ដែល​អាច​បញ្ឈប់​កូវី​ដ​១៩»​។​

​ចំណុច​សំខាន់​និង​ប្រៀប​មួយ​នៃ​វ៉ាក់សាំង​របស់​Moderna គឺថា​វា​មិនចាំបាច់​ស្តុក​ទុក​ក្នុង​កន្លែង​ត្រជាក់​ខ្លាំង​ដូច​វ៉ាក់សាំង​របស់​Pfizer​ទេ ដែល​ធ្វើអោយ​វា​ក្លាយជា​វ៉ាក់សាំង​ងាយ​ចែកចាយ​ងាយ​ប្រើ​។​Moderna​និយាយថា វ៉ាក់សាំង​ខ្លួន​ទំនង​ជា​នៅ​រក្សា​គុណភាព​ដដែល​បាន​៣០​ថ្ងៃ​ក្នុងពេល​រក្សាទុក​ក្នុង​ទូរ​ទឹកកក​ឬ​ទូ​ក្លាស្សេ​មាន​សីតុណ្ហភាព​២-៨​អង្សា​សេ​និង​ថែម​ទាំង​អាច​ស្តុក​ទុក​បាន​៦​ខែ​ក្នុង​​សីតុណ្ហភាព​ដក​២០​អង្សា​សេ​(-20 C)​។​

​សូមបញ្ជាក់​ថា​វ៉ាក់សាំង​របស់​Pfizer​ត្រូវ​រក្សាទុ​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ដក​៧០​អង្សា​សេ​(-70C) ជា​ស៊ី​តុ​ណ្ហ​ភាព​ដូចគ្នានឹង​រដូវរងារ​នៅ​អង់​តា​ក់ទិច​ទៅហើយ​។​បើ​និយាយ​អំពី​ការ​ក្លាស្សេ​ក្នុង​ទូរ​ទឹក​ក​​អាច​រក្សា​គុណភាព​បាន​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ​។​

Moderna​ដែល​ជា​ផ្នែក​នៃ​កម្មវិធី​Operation Warp Speed របស់​រដ្ឋាភិបាល​អាម៉េរិក រំពឹងថា​នឹង​ផលិត​ចេញ​វ៉ាក់សាំង​ប្រមាណ​២០​លាន​ដូស​សំរាប់​អាម៉េរិកនៅ​ឆ្នាំនេះ ដោយ​វ៉ាក់សាំង​រាប់​លាន​ដូស​​ត្រូវបាន​ក្រុមហ៊ុន​ផលិត​រួច​ហើយ ដោយ​រង់ចាំ​តែ​បញ្ជូន​ចេញ​បើ​ទទួលបាន​ការអនុញ្ញាត​ប្រើ​ពី​រដ្ឋបាល​ឱសថ​និង​ស្បៀង​អាម៉េរិក​FDA​។​

​បើ​តាម​អ្នកចូលរួម​ពិសោធន៍ ផលប៉ះពាល់​ក្រោយ​ការចាក់​វ៉ាក់សាំង​នេះ​គឺ​ឈឺ​ខ្លាំង​ឡើង​ក្រោយ​ការចាក់​ដូ​សទី​២ តែ​វា​មាន​រយៈពេល​ខ្លី​ទេ​។​ក្រុមហ៊ុន​រំពឹងថា​នឹង​ប្រមូលបាន​ទិន្នន័យ​សុវត្ថិភាព​គ្រប់គ្រាន់​​សំរាប់​ទទួល​បាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​អាម៉េរិក​ក្នុង​ការផលិត​និង​ប្រើ​វា​នៅ​សប្តាហ៍​ក្រោយ មុន​ក្រុមហ៊ុន​ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ផលិត​និង​ប្រើប្រាស់​វា​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​៕

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...