ដោយ:រ៉ាម៉ន/ភ្នំពេញ: កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញកងកម្លាំង អន្តរាគមន៍មានរថយន្ត និង ម៉ូតូ ជាច្រើនគ្រឿងបម្រើឲ្យប្រតិបត្តិការរបស់ខ្លួន រត់លើផ្លូវ ធ្វើការល្បាតទាំងថ្ងៃទាំងយប់ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។
មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញឱ្យដឹងថា៖ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែម្ចាស់ការទទួលខុសត្រូវ ត្រៀមលក្ខណៈជាស្រេចទាំងកម្លាំងប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បីទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ជាយថាហេតុផ្សេងៗ ក៏ដូចជាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ៕