Home ហោរាសាស្ត្រ ថ្ងៃទី​១៧ ខែវ...

ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។ លោកអ្នក​កើត​ឆ្នាំ​កណ្តុរ​នៅសល់តែ​២​សប្តាហ៍​ទៀត​ទេ​នឹង​ឆ្លង​ចូល​ខែធ្នូ​ដែល ដួង​រាសី​ឡើង​ខ្ពស់ ហើយ​ធ្វើ​អ្វីៗ​ក៏​ល្អប្រសើរ​ជាង​ខែវិច្ឆិកា​នេះដែរ​។ ក្រៅពីនេះ​នៅសល់តែ​១​ខែ កន្លះ​ទៀត​ប៉ុណ្ណោះ​នឹង​ឆ្លង​ចូលឆ្នាំថ្មី​ដែលជា​ឆ្នាំ​២០២១​ដួង​រាសី​ឆ្នាំ​ក៏​ល្អជា​មធ្យម​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ដួង​រាសី​ល្អប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ប្រកប​កិច្ចការងារ​អ្វី​ក៏​តែងមាន​ភាពរលូន និង​អាច​ឈោង​ចាប់​កិច្ចការងារ​ធំដុំ​មកវិញ​គ្រាន់​ជាទី​សប្បាយចិត្ត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ក៏​តែង មាន​ក្តី​ស​ង្ឃឺ​ម​ផងដែរ​។ ប៉ុន្តែ​យ៉ាងណាក្តី​អ្នកខ្លះ​ប្រយ័ត្ន​ផុង​ក្នុង​អន្លង់​ស្នេហ៍​ហើយក៏​មិនសូវ​ល្អ ប្រសើរ​នាពេល​ក្រោយ​ប៉ុន្មាន​ឡើយ​គួរ​ប្រយ័ត្នប្រយែង​៕

ឆ្នាំឆ្លូវ
​រាសី​ខ្ពស់ត្រដែត​។​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​គោ​តាម​ក្បួន​ហោរាសាស្ត្រ​ហើយ​បញ្ជាក់ថា​នាពេលនេះ​ដំណើរ​ជីវិត​ពុំមាន​អ្វី​ចូល​រារាំង​និង​ឧបសគ្គ​អ្វី​ចូល​រារាំង​នាំ​ជួប​ការលំបាក​ក្នុងការ​ឆ្លងកាត់​ទេ​។​ក្នុង​ខែវិច្ឆិកា​នេះដែរ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​ជា​ខែ​ដួង​រាសី​ល្អជា​មធ្យម ប៉ុន្តែ​ឆ្លង​ដល់​ខែធ្នូ​ដួង រាសី​ឡើង​ខ្ពស់ ហេតុនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អប្រសើរ​ជាង​នេះ​។ ដោយឡែក​នៅ ថ្ងៃនេះ​វិញ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​បើ​ចង់​ទំនាក់ ទំនង​ឬ​ចង់​ប្រកប​កិច្ចការ​តូចធំ​មិន​ទាស់ ខុស​ទេ ហើយ​ធ្វើ​អ្វីៗ​តែង​ហុច​ជា​ផ្លែផ្កា​គ្រាន់​ជាទី​ពេញចិត្ត​ជាង​មុន​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ ហើយ​ចង់​ដោះស្រាយ​ក៏​ជា​ពេលវេលា​ល្អ មួយ​ដូចគ្នា​៕

ឆ្នាំខាល
​រាសី​ល្អជា​មធ្យម​។​នៅ​ខែវិច្ឆិកា​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនមាន​អ្វី​ជា​ឧបសគ្គ​នាំ​ជួប​ការលំបាក​ដោះស្រាយ​ឡើយ​។​ការប្រកប​កិច្ចការ​តូចធំ​ឃើញថា​ក៏មាន​ភាពរលូន​ទៅ​មុខជា​សន្សឹមៗ​ឥតមាន​អ្វី​ចូលមក​នាំ​ជួប​ការលំបាក​ដោះស្រាយ​ច្រើន​។​ដោយឡែក​សម្រាប់​ខែធ្នូ​ខែក្រោយ​នេះ​តាម​ក្បួន​ហោរាសាស្ត្រ​ចិន​បញ្ជាក់ថា​ដួង​រាសី​ខែ​ល្អជា​មធ្យម​។​សម្រាប់​ដំណើរ​ជីវិត​នៅ​សប្តាហ៍​នេះដែរ​លោកអ្នក​កើត​ឆ្នាំ​ខ្លា​មាន​ភាព​ដំណើរ​ការល្អ​ទាំង​ផ្នែក​ការរកស៊ី​ជួញដូរ កិច្ចការងារ​ជោគ​លាភ ខាង​ប្រាក់កាស និង​បញ្ហា​សុខភាព​ក្នុង​ក្រុមគ្រួសារ​ពុំមាន​អ្វី​កើតឡើង​នាំ​ជួប​ការលំបាក​ច្រើន នោះឡើយ​។​

​រីឯ​បញ្ហា​ស្នេហ​កំលោះ​ក្រមុំ​នៅថ្ងៃនេះ​វិញ​ឃើញថា​មាន​ភាព​ទាំង​ផ្អែមល្ហែម សោះកក្រោះ និង​តានតឹង​ដាក់គ្នា​ហើយ​បើ​ពុំ​ចេះ​ដោះស្រាយ​ឱ្យ​ធូរស្រាល​ទេ​ប្រយ័ត្ន​កើតជា​ទម្លាប់​អាក្រក់ ទៅ​ថ្ងៃក្រោយ​៕

ឆ្នាំថោះ
​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ក្នុង​ខែ​នេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ​បើ​ចង់​ធ្វើ​អ្វី មួយ​អាច​សម្រុក​បាន​ហើយពី​ព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ដែលជា​ខែធ្នូ​ឃើញថា​ដំណើរ​ជីវិត​ធ្លាក់​ស្រុតចុះ​។ ខែ​ក្រោយនេះ​លោក អ្នក​ប្រកប​កិច្ចការ​ឬ​ធ្វើ​អ្វី​មិន​ឆ្លើយតប​ដូច​ក្តី​ប្រាថ្នា​ប៉ុន្មាន​ឡើយ ពិសេស​ងាយ​មានរឿង​រាវ​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ផង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ទោះ​ធ្វើ​អ្វីៗ​ត្រូវ​មើលមុខ​ក្រោយ​និង​ប្រយ័ត្ន ប្រយែង​ទើប​គ្មាន​បញ្ហា​អាក្រក់កើតឡើង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការ​ជឿនលឿន​ទៅមុខ​ទេ និង​ពិសេស​ងាយ​កើត​បញ្ហា ជម្លោះ​វិវាទ​ជាមួយគ្នា​ថែមទៀត​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។​លោកអ្នក​កើត​ឆ្នាំរោង​ក្នុង​រយៈពេល​១​ទៅ​២​ខែ​មកនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អ​ទេ ហើយ​ធ្វើ​អ្វីៗ​តែង​ជួប​នូវ​ឧបសគ្គ​ច្រើន​។​ដោយឡែក​សម្រាប់​ខែវិច្ឆិកា​នេះ​វិញ​ឃើញថា​ចាប់​តាំងតែ​ពី​ដើមខែ​មក​ដំណើរ​ជីវិត​ទោះ​មាន​ឧបសគ្គ​រារាំង​មុខតែ​ក៏មាន​អ្វី​ធំដុំ​នាំ​ពិបាក​ឆ្លងកាត់​ច្រើន​ដូច​ខែ​មុនៗ​នោះឡើយ​។​តាម​ក្បួន​ហោរា សាស្ត្រ​ចិន​បាន​បង្ហាញថា​នៅ​ខែធ្នូ​ដំណើរ​ជីវិត​របស់លោក​អ្ន​កឡើ​ង​ខ្ពស់​ហេតុនេះ​ធ្វើឱ្យ​ទាំង​ការប្រកប​ការងារ​និង​ដំណើរ​ជីវិត​បាន​ធូរស្បើយ​ពី​ការលំបាក ច្រើន​ឡើងវិញ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញថា​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ​បើ​ចង់ ប្រកបការងារ​តូចធំ​តែង​ទទួល​ជា​លទ្ធផល​មកវិញ​គ្រាន់​ជាទី​គាប់ចិត្ត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​រដូវវស្សា​ដូច្នេះ​ដែរ​៕

ឆ្នាំម្សាញ់
​រាសី​ល្អជា​មធ្យម​។ លោកអ្នក​កើត​ឆ្នាំម្សាញ់​ទាំង​ស្ត្រី​បុរស នៅសល់តែ​២​សប្តាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ឆ្លង​ផុត​ខែវិច្ឆិកា ហើយ​ឈានចូល​ខែធ្នូ​ឃើញថា​ល្អប្រសើរ​បន្តិច​វិញ​។ សម្រាប់​នាពេលនេះ ធ្វើ​អ្វីៗ​តោង​តែ​ប្រយ័ត្ន ប្រយែង​ពីព្រោះថា​ផល​អាក្រក់​នៅ​កើតមាន​ចំពោះមុខ​នៅឡើយ​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ថា​ការប្រកប​ការងារ​មានការ​ជឿនលឿន​តិចតួច តែបើ​មាន​កំហុស​គឺ គេ​ប្រកាន់​ខ្លាំង នាំ​ជះ​ផង​អាក្រក់​ដល់ពេល​ក្រោយ​ថែមទៀត​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រុះស្រួល​ប្រពៃ​តែ​យ៉ាងណា​ក៏​ងាយ​កើតការ​ជម្លោះ​វិវាទ​ណាស់ដែរ​៕

ឆ្នាំមមី
​រាសី​ស្រុតចុះ​។​នាពេលនេះ​សំ​ដាស់​តឿ​ដល់​លោកអ្នក​ដែល​កើត​ឆ្នាំ​សេះ​បន្តិច​ពីព្រោះថា​រយៈពេល​២​ខែ​មកនេះ​បាន​ឆ្លង​ផុត​ដួង​រាសី​ខែ​ល្អ​និង​ដួង​រាសី​ល្អជា​មធ្យម​។​ទោះបីយ៉ាងណា​ឆ្លង​ដល់​ខែធ្នូ​ខាងមុខ​ដួង​រាសី​ខែ​ធ្លាក់​ស្រុតចុះ​ធ្វើឱ្យ​ដំណើរ​ជីវិត​ជួប​នូវ​ឧបសគ្គ​រារាំង​ចំពោះមុខ​ច្រើ​នាំ​ពិបាក​ឆ្លងកាត់​ច្រើន​។​ដោយឡែក​នៅ​ថ្ងៃ​វិញ​ការប្រកប​ការងារ​មាន​ឧបសគ្គ​និង​ពិសេស​សត្រូវ​ទាំង​ចេញមុខ​និង​លាក់​មុខ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ទៀតផង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​មើលផ្លូវ​មិនល្អ​ចំពោះ​គ្នា​និង​ពិសេស​ងាយ​កើត​នូវ​រឿង​រាវ​ទាស់ទែង​ខ្វែងគំនិត​គ្នា​ដោយ​ងាយ​ណាស់​៕

ឆ្នាំមមែ
​រាសី​ស្រុតចុះ​។ អ្នក​កើត​ឆ្នាំ​ពពែ​នៅ​ខែវិច្ឆិកា​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហើយ ធ្វើ​អ្វីៗ​ក៏​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​ពេញចិត្ត​។​ទោះបីយ៉ាងណា​ឆ្លង​ដល់​ខែធ្នូ​ខាងមុខ​ឃើញថា ដួង​រាសី​ខែ​ស្រុតចុះ​ធ្វើឱ្យ​អ្វីៗ​ក្រឡាប់ចាក់​នាំឱ្យ​ជួប​នូវ​ដំណើរ​ជីវិត​លំបាក​ជាង​នេះ​ហេតុនេះ គប្បី​អត់ធ្មត់​និង​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មានការ​ថយក្រោយ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​បាត់​របរ​និង​កើតការ​ជម្លោះ​វិវាទ ក៏​ច្រើន​ផងដែរ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ជម្លោះ​វិវាទ ហើយ​ចង់​ដោះស្រាយ​ក៏​មិន​ងាយ​ត្រូវរ៉ូវ​គ្នា​ទេ ហើយ​ពេលខ្លះ​រឿង​តូចតាច​សោះ​អាច​ប្រែ​រីក​កាន់តែ​ធំ​ផង​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។​អ្នក​កើត​ឆ្នាំ​ស្វា​ឈាន​ចូលដល់​ខែក្រោយ​ដែលជា​ខែធ្នូ​ដំណើរ​ជិវិត​ល្អប្រសើរ​ជាង​នេះ​។​សម្រាប់​ខែវិច្ឆិកា​ឃើញថា​ទាំង​ការរស់នៅ​និង​ធ្វើការ​មាន​បញ្ហា​យាយី​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​នោះឡើយ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​ផល​កម្រៃ​ទៀតសោត​គ្រាន់​កក់ក្តៅ​ផងដែរ​។​

​រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រៀប​ដូច​ត្រី​ក្នុង​ទឹក​នា​រដូវវស្សា​៕

ឆ្នាំរកា
​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំមាន់​ដំណើរ​ជីវិត​នៅ​ខែ​នេះ​ជួប​នូវ​បញ្ហា​រារាំង​ចំពោះមុខ​ច្រើន​បន្តិច​ហើយ​ធ្វើ​អ្វី​ក៏​ជួប​នូវ​បញ្ហាលំបាក​ច្រើន​ដែរ​។​ដោយឡែក​ឆ្លង​ដល់​ខែធ្នូ​ដែលជា​ខែក្រោយ​នេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្រុតចុះ​ធ្វើឱ្យ​កិច្ចការងារ​មាន​បញ្ហាលំបាក​ច្រើន​ត្រូវ​ឆ្លងកាត់​។ ការ​រស់ នៅ​ក៏មាន​ភាព​ប្រទាំង​ប្រទើស​និង​ងាយ​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​មិនសូវ​ចេះ​អស់​ដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ ប៉ុន្តែ​បញ្ហា​ជម្លោះ​ក៏មាន​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​បង្កបញ្ហា​ចំពោះ​គ្នាច្រើន​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​អ្នក​កើត​ឆ្នាំច​ក្នុង​ខែវិច្ឆិកា​នេះ​ពុំមាន​ទទួលរង​ផលប៉ះពាល់​កើតឡើង​អ្វី​នាំ​ពិបាក​ដោះស្រាយ​នោះឡើយ​។​សម្រាប់​ក្នុង​ឆ្នាំ​២០២០​នេះដែរ​ដួង​រាសី​ឆ្នាំ​របស់​លោកអ្នក​ល្អជា​មធ្យម ហេតុនេះ​ទោះ​ធ្វើ​អ្វី​តែង​រីកលូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ជិត​និង​ជួញ ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់ បំពេញ​បំពង់​អញ្ចឹង​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕

ឆ្នាំកុរ
​រាសី​ល្អជា​មធ្យម​។ អ្នក​កើត​ឆ្នាំ​ជ្រូក​នៅពេល​ឆ្លង​ផុត​ខែវិច្ឆិកា​ហើយ​ឈានដល់​ខែធ្នូ​ឃើញថា​ទាំង ខែ​នេះ​និង​ខែក្រោយ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​បញ្ហា​មិនល្អ​ឈានចូល​នាំ​ពិបាក​ដោះស្រាយ​នោះឡើយ​។​ទោះបីយ៉ាងណា​ក៏មាន​លោកអ្នក​ខ្លះ​ដែល​កើត​ចំ ថ្ងៃ​,​ខែ​,​ឆ្នាំ​ខ្លះ​ក៏​ទទួលរង​ផល ប៉ះពាល់​ខ្លះៗ​ដែរ​ប៉ុន្តែ​មិន​ច្រើន​រហូត​នាំ​ទប់ទល់​មិន​ឈ្នះ​នោះដែរ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ជឿនលឿន​ទៅ​មុខជា​សន្សឹមៗ​ឥត​ថយក្រោយ​ទេ​តែ​យ៉ាងណា​បើ​លោកអ្នក​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឱ្យ​ប្រយ័ត្ន​បន្តិច​ព្រោះ​ងាយ​ខាតបង់​និង​ចាញ់បោក​គេ​ណាស់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​ជឿនលឿន​ទៅមុខ​ប្រពៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...