​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ផ្តល់នូវ​បច្ចុប្បន្នភាព​នៃ​តម្លៃ​ស្រូវ​នៅ​ស្រុក​ផ្សេងៗ​នៅក្នុង​ខេត្តព្រៃវែង​ខណៈដែល​កសិក​រ​កំពុងតែ​ប្រមូល​ផល ។

​លោក រដ្ឋមន្ត្រី​បាន​អះអាងថា សកម្មភាព​ប្រមូលស្រូវ​រដូវវស្សា​តាម​បណ្តា​ស្រុក​ក្នុង​ខេត្តព្រៃវែង ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​កន្លងមក ជាមួយនឹង​តម្លៃ​សមស្រប​។

​លោក​បាន​រៀបរាប់ថា ១- ស្រុក​កំចាយមា​រៈ ស្រូវ​ផ្ការំដួល ១ ១០០៛/​គ​ក្រ​, ស្រូវ​ក្រសាំងទាប ៩៦០៛/​គ​ក្រ​, ស្រូវ​៥០៤ តម្លៃ ៨៧០៛/​គ​ក្រ​។ ២- ស្រុក​មេសាងៈ តម្លៃ ស្រូវ​ផ្ការំដួល ១ ១០០៛/​គ​ក្រ​, ស្រូវ ក្រសាំងទាប ១ ០៥០៛/​គ​ក្រ​។ ៣- ស្រុក​ពារាំង​តម្លៃៈ ស្រូវ ផ្ការំដួល ១ ១៣០៛/​គ​ក្រ​, ស្រូវ​OM៥៤៥១ ៩៩០៛/​គ​ក្រ ។ ៤- ស្រុក​បាភ្នំ​ស្រូវ​ផ្ការំដួលៈ ១ ១៥០៛/​គ​ក្រ​, ស្រូវ​OM៥៤៥១ ៩៤០៛/​គ​ក្រ​, ស្រូវ​៥០៤ ៩៥០៛/​គ​ក្រ​, ស្រូវ ក្រសាំងទាប ១ ០៣០៛/​គ​ក្រ​, ៥- ស្រុក​ស្រុក​កំពង់ត្របែកៈ ស្រូវ​ផ្កា​រំ​ដូ​ល ១ ០៥០៛/​គ​ក្រ​, ស្រូវ​ក្រសាំងទាប ១ ០០០៛/​គ​ក្រ​, ស្រូវ​៥០៤ ៩៦០៛/​គ​ក្រ​, ស្រូវ​OM៥៤៥១ ៩៣០៛/​គ​ក្រ​។ ៦- ស្រុក​ស្វាយ​អ​ន្ទ​រៈ ស្រូវ​OM៥៤៥១ ១ ០០០៛/​គ​ក្រ​, ស្រូវ​ផ្ការំដួល ១ ១៣០៛/​គ​ក្រ​, ស្រូវ​ក្រសាំងទាប ៩៥០៛/​គ​ក្រ​។​និង នៅ ស្រុក​ស្រុក កំពង់ត្របែកៈ ស្រូវ​ផ្កា​រំ​ដូ​ល ១ ០៥០៛/​គ​ក្រ​, ស្រូវ​ក្រសាំងទាប ១ ០០០៛/​គ​ក្រ​, ស្រូវ​អ៊ី​អ៊ែ ៥០៤ ៩៦០៛/​គ​ក្រ​, ស្រូវ​OM៥៤៥១ ៩៣០៛/​គ​ក្រ ៕​PC