អាហារ​ដែលមាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​គឺជា​គន្លឹះ​នៃ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​ជីវិត​រីករាយ​

ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ​៖កម្ពុជា ជា​ប្រទេស​ដែលមាន​ភាពសម្បូរ​បែប​និង​ទាក់ទាញ​ហើយក៏​ជា​ប្រទេស មួយ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​នៅក្នុង​តំបន់​ផងដែរ​។​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ស្ថិរភាព​នយោ បាយ​និង​សង្គម ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​រីកចម្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈ​ផ្សារ​ទំនើប និង​ភោជនីយ ដ្ឋាន​ជាច្រើន​ក៏​កំពុងតែ​រីកដុះដាល​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ផងដែរ។ប្រជាជន​ភាគច្រើន​រីករាយ​នឹង​ជីវិត​រស់នៅ​បែប​ទាន់សម័យ និង​ស៊ី​វិ​ល័យ ដោយ​ពួកគាត់​ប្រើប្រាស់​បណ្តាញ​សង្គម​ដើម្បី​ទំនាក់ទំនង​គ្នា​ចូលចិត្ត​ប្រើប្រាស់​ផលិតផល​ប្រណីតៗញ៉ាំ​អាហារ​នៅ​ខាងក្រៅនិង​ចូលចិត្ត​សាកល្បង​ចំណីអាហារ​ប្លែកៗ​ជាច្រើន​ប្រភេទ​ទៅតាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​។​

​សព្វថ្ងៃនេះ​ប្រជាជន​យើង​មាន​ជម្រើស​ច្រើន​ក្នុងការ​ទទួលទាន​ចំណីអាហារ​នានា​។ទោះយ៉ាងណា​ក៏ដោយ​មិនមែន​រាល់​ចំណីអាហារ​ទាំងអស់នោះ​សុទ្ធតែ​ល្អ​ចំពោះ​សុខភាព​នោះទេ​។​អាហារ​ខ្លះ​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់ ខណៈ​អាហារ​ផ្សេងទៀត​ជាពិសេស​អាហារ​បែប​បំពង ឬ​ចៀន មាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។ ការ​ញ៉ាំ​អាហារ​នៅ​ខាងក្រៅ ឬក៏​ខ្ចប់​យកទៅ​ផ្ទះ ភាគច្រើន​មិនមាន​ផ្ទុក​សារធាតុចិញ្ចឹម​សំខាន់ៗ បាន​គ្រប់គ្រាន់ ដែល​រាងកាយ​របស់​យើង​ត្រូវការ​នោះទេ​។​

​ការធ្វើឱ្យ​ជីវិត​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​មាន​ភាព​រីករាយ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ភាព​មមា ញឹក​នៃ​ការងារ​របស់​ប្រជាជន​យើង​ជាហេតុ​នាំឱ្យ​ពួកគាត់​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ និង​ចំណុច​ផ្សេងទៀតអាច​បណ្តាលមកពីខ្វះ​ការតាំង​ចិត្ត​ខ្ពស់ឬក៏​មាន​អារម្មណ៍​ថា​ហត់ នឿយ ​ពី​ការងារ​ក៏​ថា​បាន​។ ទម្លាប់​ល្អ​របស់​យើង​រាល់ថ្ងៃ ពិត​ជាមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​គុណភាព​នៃ​ជីវិត ។​​ដើម្បី​ផ្លាស់ប្តូរ​ទម្លាប់​មិនល្អ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព យើង​ចាំបាច់​ត្រូវបង្កើត​ទម្លាប់​ថ្មី​ដោយ​បញ្ចូល​នូវ​ការហាត់​ប្រាណ​ឱ្យបាន​ទៀងទាត់ ញ៉ាំ​បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​និង​កំណត់​បរិមាណ​ជាតិ​ខ្លាញ់ ស្ករ និង​អំបិល​។​ទាំងអស់នេះ​នឹង​នាំឱ្យ​យើង​ទទួលបាន​នូវ​សុខភាព​ល្អ​។​

​អាហារូបត្ថម្ភ​ល្អ​គួបផ្សំ​នឹង​សកម្មភាព​រាងកាយ​ពោលគឺ​ការហាត់​ប្រាណ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ក្នុង ការ​ធ្វើឱ្យ​ជីវិត​រស់នៅ​ប្រកបដោយ​ភាព​រីករាយ និង​មាន​សុខភាព​ល្អ​។ រាងកាយ​របស់​យើង​អាច​ទទួលបាន​សារ ធាតុចិញ្ចឹម វីតាមីន និង​សារធាតុ​រ៉ែ​ដែល​យើង​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​រាងកាយ ហើយ​រឹត​តែមាន​សារសំខាន់​បំផុត​សម្រាប់​សុខភាព និង​ការលូតលាស់​របស់​កុមារ​។

​ណេ​ស​ត្លេ​បាន​នឹង​កំពុង​ផ្តល់ជូន​អតិថិជន​នូវ​ផលិតផល​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាមួយនឹង​សារធាតុចិញ្ចឹម​និង​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ជាច្រើន​មានដូចជា​៖​ទឹកដោះគោឆៅ​សញ្ញា​ខ្លាឃ្មុំ ម៉ៃ​ឡូ​ណេ​ស​កាហ្វេ​និង​ម៉េ​ក​គី ជាដើម​។ ផលិតផល​ទាំងអស់នោះ​សុទ្ធសឹងតែ​ជា​ផលិតផល​ដែល​ត្រូវបាន​ផលិតឡើង​តាមបែប​វិទ្យាសាស្ត្រ​និង​ជា​ប្រភព​អាហា​ដ៏​សំខាន់​ដែល​ផ្តល់នូវ​ជីវជាតិ​បំប៉ន​ដល់​សមាជិកគ្រួសារ​ម្នាក់ៗ​គ្រប់​ជំនាន់ ពី​ក្រុមហ៊ុន​ណេ​ស​ត្លេ​អស់​រយៈ ពេល​ជាង ១៥០ ឆ្នាំ​មកហើយ​។

​ថ្មីៗ​នេះ ក្រុមហ៊ុន ណេ​ស​ត្លេ ដែលជា​ក្រុមហ៊ុន​អាហារូបត្ថម្ភ និង​ភេសជ្ជៈ​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​បាន រៀបចំ​ក​ម្ម​វិធី​«​ណេ​ស​ត្លេ សុខភាព​ល្អ ផ្ទះ​រីករាយ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ចំនួន ១៦ ចាប់ពី​ថ្ងៃទី​៤ ខែតុលា រហូតដល់​ថ្ងៃទី​១៨​ខែធ្នូ ឆ្នាំ​២០២០​នេះ​។​កម្មវិធី​នេះ​នឹងត្រូវ​ធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​នៅតាម​ផ្សារ​នានា​ទូទាំងប្រទេស​ដោយ​ផ្តល់ជូន​នូវ​កា​ររ​អប់រំ​សុខភាព​ជាច្រើន​រួមមាន​៖​ការពិនិត្យ​ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ​(BMI)​ការ​ភ្លក្ស​ផលិតផល​ផល​ល ការចាប់​ឆ្នោត​យក​រង្វាន់ ព្រមទាំង​ការ​វាស់​សម្ពាធ​ឈាម និង​ការធ្វើ​តេស្ត​ឆ្អឹង​ដោយ​ឥតគិតថ្លៃ រួម​នឹង​ដំបូន្មាន​សំខាន់ៗ​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​។​ទម្លាប់​នៃ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​ក៏​នឹង​ត្រូវបាន​ណែនាំ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​។​

​កម្មវិធី​នេះ មាន​គោលបំណង​បង្កើន​ការយល់ដឹង​និង​ការអប់រំ ដោយ​ផ្តល់នូវ​គន្លឹះ​សំខាន់ៗ ដើម្បី​ទទួលបាន​នូវ​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​និង​ជីវិត​កាន់តែ​សកម្ម​ជាង​មុន​តាមរយៈ​ការជ្រើសរើស​អាហារូបត្ថម្ភ​ដែល​ត្រឹមត្រូវដើម្បី​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់​ពួកគាត់​ឱ្យបាន​ល្អ​បរិបូរណ៍​។​សុខភាពនិង​សុខុ មាលភាព គឺជា​ទ្រព្យសម្បត្តិ​មហាសាល​របស់​យើង​ម្នាក់ៗ​។ ដូច្នេះ សូម​ចូលរួម​ក្នុង​កម្មវិធី​ណេ​ស​ត្លេ សុខ ភាព​ល្អ ផ្ទះ​រីករាយ នៅថ្ងៃនេះ​ទាំងអស់គ្នា ដើម្បី​បាន​ភ្លក្ស​ផលិតផល​ដែលមាន​សារធាតុចិញ្ចឹម និង​អាហារូបត្ថម្ភ​គ្រប់ គ្រាន់ ជាពិសេស​ទទួលបាន​នូវ​គន្លឹះ​សំខាន់ៗ ដែល​ធ្វើឱ្យ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​កាន់តែ​ប្រសើរ និង​មាន​សុខ​ភាពល្អ​គ្រប់ៗ​គ្នា​៕Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...