Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ី​កំពុ...

ម៉ាឡេស៊ី​កំពុង​តស៊ូ​ពន្យឺតការ​ឆ្លងកូវី​ដ​១៩ ខណៈ​ដាក់ចេញ​សំណើ​បិទ​តំបន់​គោលដៅ​មួយចំនួន​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​គូ​ឡា​ឡាំ​ពួ ៖ អ្នកជំនាញ​ផ្នែក​សុខភាព​សាធារណៈ​របស់​ម៉ាឡេស៊ី​និយាយថា​ការ​រឹតបន្តឹង​បំលាស់​ទី​តឹងរ៉ឹង​នឹង​មិនមែន​ជា​ចម្លើយ​សម្រាប់​ការប្រយុទ្ធ​របស់​ប្រទេស​ប្រឆាំង​នឹង​កូវី​ដ​១៩​នោះទេ ខណៈ​ដែល​ការបិទ​ផ្នែក​ខ្លះ​ដែល​កំពុង​បន្ត​រយៈពេល​មួយ​ខែ​កន្លងមកនេះ ខកខាន​ក្នុង​ការលុបបំបាត់​ការឆ្លង​ប្រចាំថ្ងៃ​។​

​ទោះបីជា​មាន​ការដាក់ចេញ​នូវ​បទបញ្ជា​នៃ​ការគ្រប់គ្រង​បំលាស់​ទី​មាន​លក្ខខណ្ឌ (CMCO) នៅ​តំបន់​ជ្រលង​ក្លាង ចាប់តាំងពី​ថ្ងៃទី ១៤ ខែតុលា​ក៏ដោយ​ក៏​ការ​ផ្ទុះឡើង​នៃ​វីរុស​កូរ៉ូ​ណា​មិន​បាន​បង្ហាញ​ពី​សញ្ញា​​ថមថយ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​សំខាន់​របស់​ម៉ាឡេស៊ី​នោះទេ​។​

​ប្រទេស​នេះ​បាន​កត់ត្រា​ការឆ្លង​ប្រចាំ​ថ្ងៃ​ចំនួន​ជាង​១.០០០ នាក់​ក្នុង​រយៈពេល ៩ ថ្ងៃ​ក្នុងចំណោម​១៤ ថ្ងៃ​ចុងក្រោយ​ចាប់ពី​ថ្ងៃទី​០២ ខែវិច្ឆិកា ក្នុងនោះ​រួមមាន​ទាំង​ករណី​ខ្ពស់បំផុត​ចំនួន ១.៧៥៥ នៅ​ថ្ងៃទី ០៦ ខែវិច្ឆិកា​។ ទីក្រុង​គូ​ឡា​ឡាំ​ពួកត់​ត្រា​ករណី​ឆ្លង ៤៧៥ កាលពី​ថ្ងៃអាទិត្យ​ទី​១៥​វិច្ឆិកា ក្រោយ​ករណី​ចំនួន ៤៦០ ត្រូវបាន​រកឃើញ​នៅ​ការដ្ឋាន​សំណង់​មួយ​។​

​ករណី​ចំនួន ៤៧៥ កាលពី​ថ្ងៃអាទិត្យ​គឺជា​លើកទីមួយ​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ដែល​រដ្ឋ​មួយ​នៅ​ឧបទ្វីប​ម៉ាឡេ បាន​វ៉ា​ដាច់​ចំនួន​ករណី​នៅ​រដ្ឋ​សា​បា​នៅ​កោះ​ប័រ​ណេ​អូ​ដែល​ជា​ចំណុចកណ្តាល​នៃ​រលក​​ទី​៣​នៃ​កូវី​ដ​១៩​នៅ​ម៉ាឡេស៊ី​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​លោក នួ ហ៊ី​សាម អាប់ឌូ​ឡា បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី ១៦ ខែវិច្ឆិកា​ថា CMCO​ធ្វើការ​បាន​ល្អ ប៉ុន្តែ​ទទួលស្គាល់ថា វា​អាច​ចំណាយ​ពេល​យូរ​ដើម្បី​បំបែក​ខ្សែសង្វាក់​នៃ​ការឆ្លង បើ​ប្រៀបធៀប​ទៅ​នឹង​ការបិទ​តំបន់​តឹងរ៉ឹង​។ លោក​បាន​កត់សម្គាល់​ថា តាមពិត CMCO​បាន​បន្ថយ​អត្រា​ឆ្លងកូវី​ដ​១៩​។​

​លោក​និយាយថា “​ខ្ញុំ​មិន​ចាត់ទុក CMCO ជា​បរាជ័យ​នោះ​ទេ​ពីព្រោះ​វា​ជា​ជម្រើស​មួយ​ក្នុងការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ជីវិត​និង​ជីវភាព​រស់នៅ​ខណៈពេល​ដែល​យើង​នៅតែ​អាច​ធ្វើ​សកម្មភាព​​អន្តរាគមន៍​សុខភាព​សាធារណៈ​របស់​យើង​”​។​

​លោក នួ ហ៊ី​សាម អាប់ឌូ​ឡា និយាយថា ចំនួន​នៃ​ការ​បង្កាត់​ពូជ​របស់កូ​វីដ​១៩​ឥឡូវ​គឺ​នៅ​ចន្លោះ ០,៩ និង ១,១ ដោយ​ថយចុះ​ពី​អត្រា ២,២ នៅពេល​រលក​ទី​៣​បានចាប់ផ្តើម​៕

​ម៉ាឡេស៊ី​កត់ត្រា​ករណី​ឆ្លង​ជាង ១០០០ នាក់​ក្នុង​រយៈពេល ៩ ថ្ងៃ​ក្នុងចំណោម ១៤ ថ្ងៃ​ចុងក្រោ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...