Home ព័ត៌មានអន្តរជាតិ បៃ​ដិ​ននិយាយថ...

បៃ​ដិ​ននិយាយថា “​មនុស្ស​ច្រើន​ទៀត​នឹង​ស្លាប់​” បើ​ត្រាំ​បដិសេធ​មិន​ព្រម​សហកា​រលើ​ការ​ឆាប់​ចេញ​វ៉ាក់សាំង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វី​ល​មីង​តុ​ន​, រដ្ឋ​ដេ​ឡាវែ ៖ នៅក្នុង​សុន្ទរកថា​ដំបូង​របស់​លោក​ស្តីពី​សេដ្ឋកិច្ច​ចាប់តាំងពី​បាន​ជាប់ឆ្នោត ប្រធានាធិបតី​ជាប់ឆ្នោត​អាម៉េរិក​លោកចូ បៃ​ដិនបាន​និយាយកាល​​ពី​ថ្ងៃ​ចន្ទ​ទី​១៦​វិច្ឆិកា​ថា ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូវី​ដ​១៩​គឺជា​គន្លឹះ​នៃ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ដោយ​អំពាវនាវ​ឱ្យមាន​កិច្ចសហប្រតិបត្តិកា​ររ​វាង​វិស័យ​ធុរកិច្ច​និង​រដ្ឋាភិបាល​។​

ចូ បៃ​ដិន

​លោកបៃ​ដិនបាន​ជួប​ជាមួយប្រ​ធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន General Motors និង​ក្រុមហ៊ុន Microsoft​ក៏​ដូច​ជា​មេដឹកនាំ​កម្លាំង​ពលកម្ម​សំខាន់ៗ​ផ្សេង​ទៀត​ផង​ដែរ​នៅពេល​ដែល​គាត់​ចាប់​​ផ្តើម​គូសបញ្ជាក់​ពី​របៀប​ទប់ទល់​នឹង​ជំងឺ​រាតត្បាត​និង​ស្តារ​សេដ្ឋកិច្ច​ក្នុងអំឡុង​រដ្ឋបាល​របស់លោក​។​

​លោកបៃ​ដិន​និយាយ​អំពី​ការប្រជុំ​នៅ​ទីក្រុង​វី​ល​មីង​តុ​ន រដ្ឋ​ដេ​ឡាវែ យ៉ាង​ដូច្នេះ​ថា “​យើង​ត្រៀម​ខ្លួន​រួម​សហការ​គ្នា​រួច​ហើយ​។ សាមគ្គីភាព​គឺជា​រឿង​ប្រពៃ​។ និយាយ​ដោយ​ត្រង់​ទៅ​វា​ពិត​ជា​ការជំរុញ​ទឹកចិត្ត​​ណាស់ ដែល​ឱ្យ​ប្រជាជន ផ្នែក​ធុរកិច្ច និង​កម្លាំង​ពលកម្ម​យល់ស្រប​គ្នា​ឆ្ពោះទៅមុខ​”​។​

​លោកបៃ​ដិនបាន​សម្តែង​ការសោ​កស្តា​យ​ចំពោះ​កង្វះការ​សហការ​ក្នុង​រដ្ឋបាល​ដែល​ជិត​ផុត​អាណត្តិ ខណៈ​ដែល​ការបដិសេធ​របស់​ប្រធានាធិបតី​ដូណាល់​ត្រាំ​មិន​ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​​រារាំង​ដល់​ដំណើរការ​ផ្ទេរ​អំណាច​ជា​ផ្លូវការ រួម​ទាំង​ព័ត៌មាន​ពិស្តារ​សម្ងាត់​ជាច្រើន​។​

​លោក​និយាយថា “​មនុស្ស​កាន់តែ​ច្រើន​អាច​នឹង​ស្លាប់ ប្រសិនបើ​យើង​មិន​សហការ​គ្នា​”​។ លោក​បាន​កត់សម្គាល់​ថា​ព័ត៌មាន​វិជ្ជមាន​ថ្មីៗ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចាំបាច់​ត្រូវ​ភ្ជាប់​ជាមួយ​”​ការអនុវត្ត​​ទ្រង់ទ្រាយ​ធំ​” នៃ​ការ​ចែកចាយ​វ៉ាក់សាំង​។​

​លោក​និយាយថា “​ប្រសិនបើ​យើង​ត្រូវ​រង់ចាំ​រហូតដល់​ថ្ងៃទី ២០ ខែ​មករា​ដើម្បី​ចាប់ផ្តើម​ផែនការ នោះ​វា​នឹង​ធ្វើឱ្យ​យើង​ខក​” ។ ផែនការ​សេដ្ឋកិច្ច​របស់​រដ្ឋបាលបៃដិ​ន​គឺ​ផ្អែក​លើ​សំណើ​”​កសាង​ក្នុងស្រុក​​វិញ​ឱ្យ​ប្រសើរ​” ដែល​ផ្តល់ជូន​ក្នុងអំឡុងពេល​យុទ្ធនាការ​។ លោកបៃ​ដិ​ននិយាយថា​នឹងមិន​មាន​កិច្ចសន្យា​រដ្ឋាភិបាល​ណា​មួយត្រូវ​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ណា​ដែល​មិន​ផលិត​ផលិតផល​របស់​ពួកគេ​នៅក្នុង​សហរដ្ឋ​​អាម៉េរិក​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular