Home ព័ត៌មានជាតិ សន្តិសុខ ស្នងការ​ខេត្ត...

ស្នងការ​ខេត្តកំពត​ឱ្យ​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ដោយ​រថយន្តបុក​របួស​ធ្ងន់​រួច​គេចខ្លួនបាត់​ហើយ​ទូរស័ព្ទ​មក​គម្រាម​

ដោយៈ​ស​រិ​ទ្ធ​/​កំ​ពតៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៩ និង​១០ ស្ថិត ត្រង់ចំណុច ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ ស្រុក​អង្គរជ័យ រវាង​ម៉ូតូ និង​រថយន្ត កាល​ទី​៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ កន្លង​ទៅនោះ ដែល​ភាគី​រថយន្ត​បាន​គេចខ្លួនបាត់ ហើយ​ទូរស័ព្ទ​មក​គម្រាម​ជន​រងគ្រោះ​ទៀត ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បញ្ជាក់​នាយ​ប់​ថ្ងៃទី​១៦ វិច្ឆិកា ២០២០​ថា នឹង​រក​យុត្តិធម៌​ជូន​អ្នករងគ្រោះ​អោយបាន​។​

​ម្ចាស់​រថយន្ត​ដែល​ទូរស័ព្ទ​មក​គម្រាម​ភាគី​ម៉ូតូ​រងគ្រោះ ម៉ាក Ford Ranger Pick Up ស្លាក​លេខ ភ្នំពេញ​-២២៣៥ ។​ឯ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក HONDA Dream C125 ពណ៍ ខ្មី ពាក់​ស្លាក​លេខ 1O-5154 កំពត មាន​ឈ្មោះ ដេ​ន ប៊ុនធឿន ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ ស្រែ​ត្រែង ឃុំ វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តកំពត រងរបួស​ស្រាល ពាក់មួក​សុ​វត្តិភាព ម៉ូតូ​ខូចខាត​កម្រិត​ស្រាល និង​មាន​អ្នក​រួម​ចំនួន​២​នាក់ គឺ​១- ឈ្មោះ ម៉ន ស្រីអូន ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ធ្ងន់ ជើង​ស្តាំ ប​ញ្ចូ​ន​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ​តាម​រថយន្ត​សង្គ្រោះ និង​២- ឈ្មោះ នេន វិសាល ភេទ​ប្រុស​អាយុ​៣​ឆ្នាំ ត្រូវជា​កូន រងរបួស​ស្រាល​។ ចំណែក អ្នក​បើ​បររថ​យន្ត​បង្ក ក្រោយពេល​កើត​បាន​បើក​រត់​គច​បាត់ ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ តែ​បាន​ជ្រុះ​ស្លាក​លេខ​រថយន្ត​នៅ​កន្លែងកើតហេតុ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...