ចែក​គ្រាប់ពូជ​បន្លែ​ដល់​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់

​ដោយ​:​គ្រញូង​/​បាត់ដំបង​:​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលាស្រុក​គាស់ក្រឡ លោក​ងួន រតន​:​អភិបាលខេត្ត​បាត់​ដំ​បង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ការចែក​គ្រាប់ពូជ​បន្លែ​ចំនួន​៧​មុខ​ដល់​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ក្នុងចំណោម ៧៥០​គ្រួសារ ដែល​ត្រូវ​ទទួលបាន​គ្រាប់ពូជ​បន្លែ​ចំនួន​៧​មុខ ដើម្បី​ដាំ​ដុះ​ស្តារ​ជីវភាព​ឡើង​វិញ កាត់បន្ថយ​ការចំណាយ​បង្កើន​កំរិតជីវភាព​រស់នៅ ក្រោយពី​ទឹកជំនន់​ស្រក​ចុះ ។​

ពិធី​ចែក​គ្រាប់​បន្លែ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ក្រុមប្រឹក្សា​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាល អភិបាលរង​ស្រុក​គាស់ក្រឡ មន្ត្រីរាជការ​ជុំវិញ​ស្រុក​និង​កងកម្លាំង​ទាំងបី​ប្រភេទ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...