ខ្យល់មូសុងឦសានចាប់ផ្តើមានឥទ្ធិពលខ្សោយ

ដោយៈប.ខុន /ភ្នំពេញៈឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង ( ប្រទេសចិន ) និងខ្យល់មូសុងឦសានខ្សោយបានចាប់ផ្តើមមាន មក លើព្រះរាជាណាចក្រកម្ពុជា។នេះ បើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ ពីថ្ងៃទី ១៨- ២៤ខែវិច្ឆិកាឆ្នាំ២០២០របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅ ថ្ងៃ ទី ១៧ ខែវិច្ឆិកាឆ្នាំ២០២០ ។

ស្ថានភាពដូចខាងលើធ្វើឱ្យបណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាមានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៩ -៣១អង្សាសេ។ នៅថ្ងៃ១៨ – ២២ ខែវិច្ឆិកា ផ្នែកមួយចំនួននៃ បណ្តារាជធានី ខេត្ត នៅភាគខាងក្រោមនឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្ប បរមាមានពី២១-២៣អង្សាសេសីតុណ្ហភាពអតិបរមាមានពី២៨ -៣០ អង្សាសេ។ ស្ថានភាពភ្លៀង ស្ទើរតែគ្មានបើមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។ បណ្តាខេត្តនៅតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៣ -២៥អងស្សាសេ,សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។ នៅថ្ងៃ ទី ១៩-២២ ខែវិច្ឆិកានឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យមព្រមទាំង រល ក សមុទ្រអាចមានកម្ពស់ ០,៥ទៅ១ម៉ែត្រ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...