Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​លាលែង​ពី​តំណែង ចំ​ពេល​មាន​ចលាចល​ជុំវិញ​បទ​ឈប់​បាញ់​នៅ​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​យ៉េ​រ៉េ​វ៉ាន់​, អា​មេ​នី ៖ រដ្ឋមន្ត្រីការបរទេស​អា​មេ​នី​បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​វិច្ឆិកា​ចំពេល​មាន​ភាពវឹកវរ​នយោបាយ​ដែល​បាន​កើតឡើង​នៅ​ជុំវិញ​ប្រទេស​​នេះ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​សម្រាប់​តំបន់​បំបែក​ខ្លួន ណាហ្គ័រ​ណូ​ការ៉ាបាក់ អំពាវនាវ​ឱ្យ​ប្រគល់​ទឹកដី​ឱ្យទៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ដែល​ជា​សត្រូវ​ចាស់វស្សា​របស់ខ្លួន​។​

​បទ​ឈប់​បាញ់​គ្នា​ដែល​សម្របសម្រួល​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានបញ្ឈប់​ការប្រយុទ្ធ​គ្នា ដែល​បាន​សម្លាប់​មនុស្ស​រាប់រ​យ​នាក់​ឬ​អាច​រាប់​ពាន់​នាក់ ក្នុង​រយៈពេល​៦​សប្តាហ៍​ប៉ុន្តែ​បទ​ឈប់​បាញ់​នោះបាន​​ចែងថា ប្រទេស​អា​មេ​នី​ត្រូវប្រគល់​ការគ្រប់គ្រង​លើ​តំបន់​មួយចំនួន​ដែល​ខ្លួន​កាន់កាប់​នៅ​ខាងក្រៅ​ព្រំដែន​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់ ឱ្យទៅ​អា​ស៊ែ​បៃ​ហ្ស​ង់​។​

​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​គឺ​ស្ថិត​នៅក្នុង​ប្រទេ​សអា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ជនជាតិភាគតិច​អា​មេ​នី​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​អា​មេ​នី​ចាប់តាំងពី​សង្គ្រាម​ផ្តាច់ខ្លួន​នៅ​​ទីនោះ​បាន​បញ្ចប់​ក្នុង​ឆ្នាំ ១៩៩៤​។ សង្គ្រាម​នោះ​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​បាត់បង់​តំបន់​ណាហ្គ័រ​ណូ​ការ៉ាបាក់​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​បាត់បង់​ទឹកដី​ជុំវិញ​តំបន់​នោះ​ជា​ច្រើន​កន្លែង​ទៅក្នុង​ដៃ​អា​មេ​នី​ផងដែរ​។​

​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​អបអរសាទរ​នៅ​អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​បាន​បង្ក​ឱ្យមាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ប្រទេស​អា​មេ​នី​ដោយមាន​មនុស្ស​រាប់​ម៉ឺន​នាក់​ដើរ​តាម​ផ្លូវ​ហើយ​ទាមទារ​ឱ្យ​លោកនាយក​រដ្ឋ​​មន្ត្រី នី​កូល ផា​ស៊ីនៀន ចុះចេញ​ពី​តំណែង និង​ធ្វើ​មោឃៈ​កិច្ចព្រមព្រៀង​នេះ​។​

​ការលាលែង​ពី​តំណែង​របស់​លោក ហ្សូ​រ៉ាប មេ​ណាត​សា​កាន់​យ៉ាន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដោយ​អ្នកនាំពាក្យ​របស់​លោក​គឺ​លោកស្រី អាន​ណា ណាហ្គា​ដ​លី​យ៉ាន​។ ​លោកស្រី​បាន​បង្ហោះ​លិខិត​លាលែង​សរសេរ​ដោយ​ដៃ​នៅ​លើ​ហ្វេ​សប៊ុក​ភ្លាមៗ​បន្ទាប់ពី​លោក​ផា​ស៊ីនៀន​និយាយ​នៅក្នុង​សភា​ថា​លោក​សម្រេចចិត្ត​បណ្តេញ​លោក​មេ​ណាត​សា​កាន់​យ៉ាន​។​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​​ប្រធានាធិបតី​អា​មេ​នី លោក អា​មេន សា​គីស​សាន បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ ឱ្យ​បញ្ឈប់​តួនាទី​របស់​លោក​មេ​ណាត​សា​កាន់​យ៉ាន​៕

​លោក ហ្សូ​រ៉ាប មេ​ណាត​សា​កាន់​យ៉ាន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជុំ​តាម​អន​ឡាញ និយាយ​គ...

ដោយៈ ប​.​ខុន​/​ភ្នំពេញៈ ក...

ដំណាំ​ខ្ទឹម​ឆ្នាំនេះ មាន​...

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នា...

ការិយាល័យ​ឥណទាន​នៅ​កម្ពុជ...

​ដោយៈ ជា សីហៈ / ភ្នំពេញ​:...

មន្ត្រីជាន់ខ្ពស់​កម្ពុជា​...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...