Home កីឡា ជម្រើសជាតិ​អ៊...

ជម្រើសជាតិ​អ៊ុយ​រូ​ហ្គាយ ល្វីស ស្វា​រ៉េ​ស និង រ៉ូ​ឌ្រី​ហ្គោ មូញូ​ស តេស្ត​វិជ្ជ​មានកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ម៉ុង​តេ​វីដេអូ​, អ៊ុយ​រូ​ហ្គាយ ៖ សមាគម​បាល់ទាត់​អ៊ុយ​រូ​ហ្គាយ​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៦​វិច្ឆិកា​ថា កីឡាករ​ល្វីស ស្វា​រ៉េ​ស និង អ្នក​ចាំទី រ៉ូ​ឌ្រី​ហ្គោ មូញូ​ស តេស្ត​វិជ្ជ​មានកូ​វីដ​១៩​។

​កីឡាក​រទាំង​ពីរ​និង​បុគ្គលិក​ក្រុម​ជម្រើសជាតិ​លោក ម៉ាត់​ធៀ​ស ហ្វា​រ៉ាល់ ដែល​ឆ្លងកូវី​ដ​១៩​ដែរនោះ នឹង​ខកខាន​ការប្រកួត​នៅក្នុង​ទឹកដី​របស់​អ៊ុយ​រូ​ហ្គាយ​ទល់​នឹង​ប្រេ​ស៊ីល​នៅ​ថ្ងៃ​អង្គារ​ទី​១៧​វិច្ឆិកា​នេះ នៅក្នុង​ការប្រកួត​ជម្រុះ​វើល​ខាប់​នៅ​តំបន់​អាម៉េរិ​ក​ខាងត្បូង​។​

​សមាគម​បាល់ទាត់​អ៊ុយ​រូ​ហ្គាយ​និយាយ​នៅ​លើ​បណ្តាញ​សង្គម យ៉ាង​ដូច្នេះ​ថា “​មនុស្ស​បីនាក់​ដែល​បាន​លើកឡើង​នេះ​មាន​ស្ថានភាព​សុខភាព​ល្អ និង បាន​អនុវត្ត​រួច​ហើយ​នូវ​វិធានការ​ចាំបាច់​សម្រាប់​ក​រ​ណី​កូវី​ដ​”​។​

​ក្រៅពី​អវត្តមាន​ស្វា​រ៉េ​ស​និង​មូញូ​ស អ៊ុយ​រូ​ហ្គាយ​ក៏បាត់​វត្ត​មាន​អ្នក​ចាំ​ទី ម៉ា​ទីន ស៊ី​ល​វ៉ា ខ្សែការពារ​សេប​បា​ស្ទា​ន ខូត​ថេ​សនិង​ម៉ា​ធៀ​ស វី​ណា ខ្សែបម្រើ​ហ្វើ​ដេ​រីកូ វ៉ាល់​វើ​ដេ និង​ខ្សែប្រយុទ្ធ ម៉ា​ស៊ី ហ្គោ​ម៉េស សម្រាប់​ការប្រកួត​ទល់​នឹង​ប្រេ​ស៊ីល​ផងដែរ​។ វី​ណា​ក៏​ឆ្លងកូវី​ដ​១៩​ដែរ​។​

​ស្វា​រ៉េ​ស​មិន​ត្រឹម​អវត្តមាន​សម្រាប់​ការប្រកួត​ទល់​នឹង​ប្រេ​ស៊ីល​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ខកខាន​ការប្រកួត​លី​ក​កំពូ​លអេ​ស្ប៉ាញ​នៅ​ថ្ងៃសៅរ៍​រវាង Atlético Madrid និង​អតីត​ក្លឹប​ចាស់​របស់​គាត់ Barcelona ផងដែរ​៕

​ស្វា​រ៉េ​ស​តេស្ត​វិជ្ជ​មានកូ​វីដ​១៩​កាលពី​ថ្ងៃ​ចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...