Home ព័ត៌មានអន្តរជាតិ អេ​ហ្ស៊ី​ប​បង...

អេ​ហ្ស៊ី​ប​បង្ហាញ​មឈូស​និង​រូបចម្លាក់​បុរាណ​ចំណាស់​២.៥០០​ឆ្នាំ​ដែល​ទើប​ត្រូវបាន​រកឃើញ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​គែ​រ ៖ ក្រុម​មន្ត្រី​ផ្នែក​បុរាណ​វិទ្យាអេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​សៅរ៍​ទី​១៤​វិច្ឆិកា​បាន​ប្រកាស​រកឃើញ​មឈូស​បុរាណ​យ៉ាងហោចណាស់​ចំនួន ១០០​ដែល​ខ្លះ​មាន​សាកសព​ម៉ាំ​មី​នៅ​ខាងក្នុង​​និង​មាន​រូបចម្លាក់​ប្រហែល ៤០ នៅ​ទី​បញ្ចុះសព​ផា​រ៉ា​អូ​និក​ដ៏​ធំ​នៅ​ភាគខាងត្បូង​ទីក្រុង​គែរ​។​

​មឈូស​ពណ៌​ឆើត​និង​រូបចម្លាក់ ដែល​បាន​បញ្ចុះ​កាលពី​ជាង ២.៥០០ ឆ្នាំ​មុន​ត្រូវ​បាន​ដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍​ចល័ត​នៅ​ជណ្តើរ​ពីរ៉ាមីត​ដ៏​ល្បីល្បាញ​នៃ​ប្រាសាទដ្យូសឺ​នៅទី​ក្រុងសាក់​ការ៉ា​។​

​បុរាណ​វិទូ​បាន​បើក​មឈូស​មួយ​ដែល​មាន​សាកសព​ម៉ាំ​មី​ថែរក្សា​យ៉ាង​ល្អ​រុំ​នៅក្នុង​ក្រណាត់​។ ពួកគេ​ក៏​បាន​ឆ្លុះ​កាំរស្មីអ៊ិច​មើល​រចនាសម្ព័ន្ធ​របស់​សព​ម៉ាំ​មី​បុរាណ​ដោយ​បង្ហាញ​ពី​របៀប​ដែល​សាកសព​​ត្រូវបាន​ថែរក្សា​ផងដែរ​។​

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​និង​បុរាណវិទ្យា​លោក ខា​ឡេត អែល អាណា​នី បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា វត្ថុ​ដែល​បាន​រកឃើញ​ទាំងនេះ​មាន​តាំងពី​សម័យ​រជ្ជកាល​ភី​តូ​ឡេ​ម៉ា​អ៊ី​ក​ដែល​គ្រប់គ្រង​ប្រទេស​​អេ​ហ្ស៊ី​បអស់​រយៈពេល​ប្រហែលជា ៣០០ ឆ្នាំ​ពោលគឺ​ចាប់ពី​ប្រហែល​ឆ្នាំ ៣២០ មុន​គ​.​ស រហូត​ដល់​ប្រហែល​ឆ្នាំ ៣០ មុន​គ​.​ស​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...