Home ព័ត៌មានជាតិ សន្តិសុខ ឆក់កាបូបមិនបា...

ឆក់កាបូបមិនបានសម្រេចទុកម៉ូតូចោលរត់គេចខ្លួនបាត់

ដោយ:សរិទ្ធ/ភ្នំពេញ: ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលជិះកង់បីឥណ្ឌា តែមិនបានបែរ ជាបានដួលម៉ូតូ ហើយជនសង្ស័យបានរត់យករួចខ្លួន​ ដោយទុកម៉ូតូនៅកន្លែងហេតុ កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច លើស្ពានអាកាសស្ទឹងមានជ័យស្ថិតនៅក្នុងភូមិមនជ័យទី១សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានប្រាប់ឲ្យ ដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះ កង់បីឥណ្ឌា ពីផ្លូវ២៧១ ឡើង មក លើស្ពានអាកាសស្ទឹងមាន ជ័យ ស្រាប់តែជនសង្ស័យចំនួន ២នាក់ជិះម៉ូតូម៉ាកហុងដា suzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1lG-2925 មកពីក្រោយឆក់កាបូបពីនារីជនរងគ្រោះតែមិនបានសម្រេច បែជាដួលដួលម៉ូតូ ហើយជនសង្ស័យទាំងពីរនោះងើបរត់យកតែរួចខ្លួនបន្សល់តែម៉ូតូនៅកន្លែងកើតហេតុ។ ចំណែកនារីរងគ្រោះដោយសារតែមិនបានបាត់បង់នូវទ្រព្យសម្បត្តិបានជិះកង់បីឥណ្ឌាបន្តទៅមុខទៀត មិនបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១នោះទេ៕

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី១ ទៅដល់កន្លែងកើតហេតុនិងយកម៉ូតូជនសង្ស័យមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមច្បាប់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រែក្លាយ​ផ្លូវលំ​៣​ខ្សែ​...

​ដោយៈ ប​.​ជ័យ / បន្ទាយ​មា...

ការងារ​អភិបាល​រាជធានី​សប្...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

សសរ​ដែក​អាថ៌កំបាំង​នៅ​រដ្...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប៉ូលិស​អា​ហ្សង់​ទីន​ឆ្មក់...

ប្រែ​សម្រួល : កញ្ញា​ដា​លី...