Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការប្រមូល​ផល​...

ការប្រមូល​ផល​ស្រូវ​សរីរាង្គ​លក់​តាម​កិច្ចសន្យា​កំពុងដំណើរការ​

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង នេសាទ បាន​រាយការណ៍​តាម​បណ្តាញ​សង្គម​របស់លោក​ថា ការប្រមូល​ផល​ស្រូវ​សរីរាង្គ​លក់​តាម កិច្ចសន្យា​កំពុងដំណើរការ ។

​លោក​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៤-១៥ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ ក្រុមការងារ​មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ បាន​ចូល រួមជាមួយ​សមាជិក​ស​ហ​គម​កសិកម្ម រំដួល​ម្លូព្រៃ​ជាយដែន​ប្រមូល​ផល​ស្រូវ​សរីរាង្គ លក់​ជូន​ក្រុមហ៊ុន​តាម​កិច្ចសន្យា​។​

​សូមបញ្ជាក់ថា​នៅក្នុង​ឆ្នាំ​២០២០​នេះ សហគម​ន៏​កសិកម្ម​រំដួល​ម្លូព្រៃ​ជាយដែន​នៅ​ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ មាន​សមាជិក​សរុប​ចំនួន​២០១​គ្រួ​សារបាន​ចុះកិច្ចសន្យា​រួមគ្នា ផលិត​ទិញ​-​លក់​ស្រូវ​សរីរាង្គ​ជូន​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ ( Amru Rice) លើ​បរិមាណ​ស្រូវ​សរុប រួម​ចំនួន ៨៨៧ ០០០​គ​ក្រ ក្នុងនោះ​មាន​៖ ១.​ស្រូវ​ក្រអូប​ផ្ការំដួល​បរិមាណ ៦៥៨ ០០០ គ​ក្រ​, ២.​ស្រូវ​ក្រអូប​ផ្កា​ម្លិ​:​ក្រហម​បរិមាណ ៦៥ ០០០ គ​ក្រ​, ៣.​ស្រូវ​សរ​ពូជ​ក្នុងស្រុក​បរិមាណ ១៦៤ ០០០ គ​ក្រ​។​

​តាម​ផែនការ​ប្រចាំឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ គ្រោង​នឹង​ទិញស្រូវ​សរីរាង្គ​ប្រភេទ ផ្ការំដួល និង​ប្រភេទ​អង្ក​រស ក្នុង​បរិមាណ​ប្រហែល ១៥ ០០០ តោន ហើយ​អេ​ម​រុ​រ៉ា​យស៍ បានផ្តល់​តម្លៃ​ពិសេស​ដល់ កសិករ​ដែល​ដាំ​ដុះ​ស្រូវ​សរីរាង្គ ដែល​ពួកគាត់​ទទួលបាន​តម្លៃបន្ថែម ពី​១៥% ទៅ ៣០% ឬ​យ៉ាងតិច ចន្លោះ​ពី ១៧០ ទៅ ២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ពីលើ​តម្លៃ ទីផ្សារ​ស្រូវ​ក្នុង​តំបន់​ដែល​ឈ្មួញ​បាន​ទិញ​ដែល​ច្រើនជាង​ចំណូល​ទទួលបាន​ពី​ការផលិត ស្រូវ​ធម្មតា ជារួម​ក្រុមហ៊ុន​បានផ្តល់​តម្លៃ​ជូន​សហគមន៍ ចំពោះ​ស្រូវ​ផ្កា​រំ​ដូ​ល​សរីរាង្គ​ក្នុងតម្លៃ ១ ២៧០ រៀល ដល់ ១ ៥៥០ រៀល ក្នុង​មួយ​គីឡូក្រាម​។

​តាម​ការចរចារ​តម្លៃ​គោល ស្រូវ​សរីរាង្គ និង​កិច្ចសន្យា​កសិកម្ម​រវាង​ក្រុមហ៊ុន និង​សហគមន៍​នេះ ទទួល​បានការ​សម្រប សម្រួល​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ និង សហភាព​សហគម​ន៍ក​សិ​កម្ម​ព្រះវិហារ​មានជ័យ ដែលជា​ដៃគូ​សហការ​របស់​អេ​ម​រុ​រ៉ា​យស៍ ក្នុង​ការទទួល​ទិញស្រូវ​សរីរាង្គ​ពី​បងប្អូន​ប្រជាកសិករ​នៅក្នុង​សហគមន៍ ទៅតាម​កិច្ចសន្យា កសិកម្ម​ដែល​បាន​ព្រមព្រៀងគ្នា​។

​សូមបញ្ជាក់ថា​សហគម​ន៍​ដែល​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន មិន​ត្រឹមតែ​ទទួលបាន​នូវ និរន្តរភាព​ទីផ្សារ និង​ចំណូល​នោះទេ​តែ​ពួកគាត់​ថែមទាំង​អាច​ទទួលបាន​នូវ​ការបណ្តុះបណ្តាល ពី​ក្រុមហ៊ុន លើ​ជំនាញ​ទន់​ផ្សេងៗ និង​ការអនុវត្ត​ជាក់ស្តែង ទាក់ទង​ទៅនឹង ស្តង់ដារ​សរីរាង្គ ប្រព័ន្ធ​សវនកម្ម​ផ្ទៃក្នុង បច្ចេកទេស​ដាំ​ដុះ ការធ្វើផែនការ​ទិញ​ល​ក់ សហគ្រិនភាព​គោល​គំនិត អាជីវកម្ម ការកត់ត្រា​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ជាដើម​។

​គម្រោង​ស្រូវ​សរីរាង្គ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ បានចាប់ផ្តើម​នៅ​ខេត្តព្រះវិហារ​តាំងពី​ឆ្នាំ ២០១៤ ដែល​ដំបូង​ឡើយ​មានការ​ចូលរួម​ពី​សហគមន៍​ចំនួន​៨ ហើយ​គិត​មកទល់​ឆ្នាំ​២០២០​នេះ នៅ​ខេត្តព្រះវិហារ មាន​សហគមន៍​ចំនួន​២២ ហើយ​ដែល​បាន​ចុះកិច្ចសន្យា​ជាមួយនឹង ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍​។ ទន្ទឹមនឹងនេះ ការចុះកិច្ចសន្យា​កសិកម្ម​ជាមួយនឹង​សហគមន៍ នឹង​ជួយ​ធានាបាន​នូវ​គុណភាព​ស្តង់ដារ និង​ទីផ្សារ សម្រាប់​សហគមន៍ ក៏ដូចជា​ក្រុមហ៊ុន​ផ្ទាល់ ក្នុងនោះ ផលិតផល​កសិកម្មសរីរាង្គ​រ​របស់​ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ មានការ​ទទួលបាន នូវ​ការបញ្ជាក់​គុណភាព​ស្តង់ដារ​សរីរាង្គ EU / NOP ជាដើម ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...